ជម្លៀស​ខ្លួន​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ក្រោយ​រក​ឃើញ​គ្រាប់បែក​ទម្ងន់​៥០០​គីឡូ​នៅ​ប៊ែកឡាំង

  • 2018-04-20 01:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ជម្លៀស​ខ្លួន​ខ្នាត​ធំ​មួយ នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨ នេះ នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជា​ការ​បើក​ផ្លូវ​ឲ្យ​អ្នក​ជំនាញ​ដោះ​គ្រាប់​បែក​បន្សល់​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ដែល​ត្រូវ​បាន​រក​ឃើញ កាល​ពី​ពេល​ថ្មីៗ។

ទីកន្លែង​ដែល​រក​ឃើញ​គ្រាប់បែក/ រូបភាព៖ EPA
ការ​​ប្រទះ​ឃើញ​គ្រាប់​បែក​ទម្ងន់​៥០០​គីឡូក្រាម​នេះ ធ្វើ​ឡើង​នៅ​ការដ្ឋាន Heidestrasse ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៊ែលឡាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨។ តំបន់​ដែល​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ចម្ងាយ ៨០០​ម៉ែត្រ​ពី​ទីតាំង​ដែល​រក​ឃើញ​គ្រាប់បែក ដែល​មាន​ដូចជា ក្រសួង​រដ្ឋាភិបាល​មួយ​ចំនួន មន្ទីរ​ពេទ្យ​មួយ​កន្លែង និង​ចំណត​ស្ថានីយ​រថភ្លើង​មួយ​កន្លែង។

សូម​ជម្រាប​ថា គ្រាប់​បែក​ដែល​សល់​តាំង​ពី​សម័យ​សង្គ្រាម​លោក (១៩៣៩-១៩៤៥) តែង​តែ​ត្រូវ​បាន​រក​ឃើញ​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​​ប្រទេស​អាល្លឺម៉ង់ ហើយ​ក៏​មាន​ការ​ជម្លៀស​ខ្លួន​ពលរដ្ឋ​ជា​រឿយៗ​ផង​ដែរ។ ជា​ឧទាហរណ៍ កាល​ពី​ឆ្នាំ​ខែ​ឧសភា ឆ្នាំ​២០១៧ មនុស្ស​ប្រហែល ៥​ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់បែក​ចំនួន​៣​គ្រាប់​នៅ​ទីក្រុង Hannover។ ឯ​កាល​ពី​ចុង​ឆ្នាំ​២០១៦ គ្រាប់​បែក​១​គ្រាប់​ទម្ងន់​ជាង ១,៨​តោន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Augsburg ដែល​បណ្ដាល​ឲ្យ​មាន​ការ​ជម្លៀស​ខ្លួន​មនុស្ស​មិន​តិច​ជាង ៥​ម៉ឺន​នាក់​ឡើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;