កូរ៉េ​ខាង​ជើង​ព្រម​បោះ​បង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ដោយ​គ្មាន​លក្ខខណ្ឌ

  • 2018-04-20 03:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កូរ៉េ​ខាង​ជើង បាន​បង្ហាញ​ជំហរ​ចង់​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ក្នុង​ឧបទ្វីប​កូរ៉េ ដោយ​ពុំ​មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក ម៉ូន ចេ​អ៊ីន ក្នុង​ពិធី​បរិភោគ​អាហារ​ពេល​ល្ងាច ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី ១៩ មេសា ឆ្នាំ២០១៨។

លោក ម៉ូន ចេ​អ៊ីន ថ្លែងអំឡុង​ពេល​សន្និសីទកាសែត​នៅ​វិមាន​ប្រធានាធិបតី​កូរ៉េខាងជើង​ ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ១០ ខែឧសភា ឆ្នាំ ២០១៧។ (ប្រភព៖ REUTERS)
យោងតាម​កាសែត REUTERS បាន​ស្រង់​សម្តីរបស់លោក​ម៉ូន​ ចេ​អ៊ីន ដូច្នេះថា​៖ "កូរ៉េ​ខាង​ជើង បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់ពួកគេទាំង​ស្រង់។ ដោយ​ហេតុ​ថា​ ពួក​គេ​ មិន​បាន​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​អ្វី ដែល​សហរដ្ឋអាមេរិក មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ជា​ឧទាហរណ៍​ ការ​ដក​កង​ទ័ព​របស់​អាមេរិក​ចេញ​ពី​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ជា​ដើម​។ អ្វី​ដែល​កូរ៉េខាងជើង​ចង់​បាន​នោះ ​គឺ​បញ្ឈប់​នូវ​គោលនយោបាយ​គ្រោះថ្នាក់​ ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ប្រទេស​របស់​ពួក​គេ​។"

គួរ​រម្លឹក​ថា​ កន្លងមក រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ធ្លាប់​បាន​បញ្ជាក់ថា ខ្លួន​អាច​នឹង​ពិចារណា​លើ​ការ​បោះ​បង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បើ​សិន​​ជា​សហរដ្ឋអាមេរិក ព្រម​ដក​កងទ័ព​ចេញ​ពី​ប្រទេស​កូរ៉េខាងត្បូង​ ហើយ​និង​បញ្ឈប់​ការ​គំរាមកំហែង​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​លើ​កូរ៉េខាងជើង​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;