ភ្នំ​គូលែន នឹង​មាន​ផ្លូវ​ឡើង​ថ្មី​១​ខ្សែ​តម្លៃ​ជាង ២០​លាន​ដុល្លារ

  • 2018-04-20 03:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល បាន​និង​កំពុង​កសាង​ផ្លូវ​ថ្មី​១​ខ្សែ​ឡើង​ភ្នំ​គូលែន នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប នៅ​ទិស​ខាង​កើត ដែល​បាន​ចំណាយ​ថវិកា ២២​លាន​ដុល្លារ។

ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល
អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន ទ្រី ភាព បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២០​មេសា​នេះ​ថា ផ្លូវ​ឡើង​ភ្នំ​គូលែន​ថ្មី​នេះ មាន​ប្រវែង ៣២​គីឡូ​ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ។ អ្នក​ចាត់ការ​ទូទៅ​រូប​នេះ​បន្ត​ថា ការ​កសាង​ផ្លូវ​ថ្មី​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មក​ម៉្លេះ ហើយ​វា​នឹង​ត្រូវ​ពេល ៣​ឆ្នាំ​ទម្រាំ​កសាង​រួច​រាល់។ បច្ចុប្បន្ន ការ​កសាង​សម្រេច​បាន​ចម្ងាយ​ផ្លូវ ៩​គីឡូ​ម៉ែត្រ​ហើយ។
ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល

សូម​បញ្ជាក់​ថា សព្វ​ថ្ងៃ ផ្លូវ​ឡើង​ភ្នំ​គូលែន មាន​ប្រវែង ១២​គីឡូ​ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ។ នៅ​លើ​ភ្នំ​គូលែន មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង ៥០០​គ្រួសារ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;