ឈ្មោះ​ប្រទេស១​ ដែលស្រដៀង​នឹង​​ប្រទេសស្វី​ស ត្រូវ​ប្ដូរ​ចេញហើយ​

  • 2018-04-20 04:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្តេច​ Mswati III នៃ​ប្រទេស​ស្វា​ស៊ី​ឡង់(Swaziland) បាន​ប្រកាស​កាល​ពី​ថ្ងៃ ១៨ មេសា ឆ្នាំ២០១៨ ថា ទ្រង់​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ប្រទេស​ទៅ​ជា រាជាណាចក្រអ៊ី​ស្វា​ទី​នី​(eSwatini) វិញ។ ការ​ប្រកាសផ្លាស់​ប្ដូរ​ជា​ផ្លូវ​ការ​នេះ ត្រូវ​បាន​ធ្វើឡើងនៅ​ពហុកីឡាដ្ឋាន​មួយ​ អំឡុង​ពិធី​អបអរ​ខួប​ទី ៥០ ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​​ជនជាតិ​ស្វា​ស៊ី​ ។

ស្តេច​ Mswati III(កណ្តាល) កាន់​អំណាច​ក្នុងប្រទេស​នេះ តាំង​ពីឆ្នាំ ១៩៨៦មក​ម៉្លេះ។ (រូបភាព៖ AFP)
ស្ដេច​អង្គ​នេះ បាន​ពន្យល់​ថា ឈ្មោះ​ស្វា​ស៊ី​ឡង់(Swaziland)​ បាន​បង្កើត​ការ​ភាន់​ច្រឡំ​ខ្លះ​កើត​ឡើង។ លោក​បាន​លើក​ឡើង​ថា៖ "នៅ​ពេល​ដែល​យើង​(ជនជាតិ​ស្វា​ស៊ី​)ទៅ​កាន់​បរទេស​ មនុស្ស​តែង​តែ​ច្រឡំ​យើង​ថា​មកពីប្រទេស​ស្វីស(Switzerland)។"

សូម​ជម្រាប​ថា ឈ្មោះ​eSwatini ថ្មី​នេះ ក៏​ធ្លាប់​ត្រូវ​បាន​ស្ដេច​អង្គ​នេះ​យក​ទៅ​ប្រើ​ប្រាស់​ នៅ​ពេល​ដែល​ទ្រង់​បាន​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ ២០១៧​ និង​នៅ​ឯ​ពិធី​បើក​អង្គ​ប្រជុំ​សភា​កាល​ពី​ឆ្នាំ​២០១៤​ផង​ដែរ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;