ធនាគារ​ពិភពលោក នឹង​បង្កើន​ការ​ផ្ដល់​កម្ចីដល់​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប

  • 2018-04-20 04:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក កាលពី​ថ្ងៃ​ទី១៩ ខែ​មេសា ២០១៨ ម្សិលមិញ បាន​លើក​ឡើង​ថា ស្ថាប័ន​ផ្ដល់​កម្ចី​អន្តរជាតិ នឹង​បង្កើន​ការ​ផ្ដល់​កម្ចី​ដល់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប លើស​ពេល​មុនៗ​ទៅ​ទៀត។

លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក
ក្នុង​នោះ ទឹកប្រាក់​ចំនួន ៧,៥​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​ផ្ដល់​ជា​កម្ចី​តាមរយៈ​ធនាគារ​អន្តរជាតិ​សម្រាប់​ការ​ស្ថាបនា​ឡើង​វិញ និង​ការ​អភិវឌ្ឍន៍ និង​ទឹកប្រាក់​ចំនួន ៥,៥​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​ផ្ដល់​ជា​កម្ចី​តាមរយៈ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ។

ប៉ុន្ដែ​ប្រធាន​ធនាគារ​ពិភពលោក បាន​បញ្ជាក់​ថា ការ​បង្កើន​ទំហំ​ទឹកប្រាក់​កម្ចី​នេះ មិន​បាន​ដាក់​គោលដៅ​លើ​ប្រទេស​ណាមួយ​ជាក់លាក់​នោះ​ទេ។ លោក​បន្ថែម​ថា ការ​បង្កើន​ទំហំ​ទឹកប្រាក់​កម្ចី​នេះ គឺ​ផ្ដោត​លើ​កម្រិត​ចំណូល និង​ការ​បន្ដ​គាំទ្រ​របស់ World Bank Group ដល់​ដៃគូ និង​ប្រទេស​សមាជិក ដែល​ជា​អតិថិជន។

សូម​បញ្ជាក់​ថា តាម​រូបមន្ត​របស់​ធនាគារ​ពិភពលោក​នៅ​ឆ្នាំ២០១៦ ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប គឺ​ត្រូវ​មាន​ផលិតផល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ (GNI per capita) ចន្លោះ​ពី ១០០៦​ដុល្លារ ដល់ ៣៩៥៥​ដុល្លារ។ សម្រាប់​ប្រទេស​កម្ពុជា ត្រូវ​បាន World Bank Group ចាត់​ចូល​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ៕

អគារ​ដែល​កំពុង​សាងសង់​នៅ​ក្នុង​ក្រុង​ភ្នំពេញ

ប្រភព៖ Xinhua ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;