ប្រជាជន​នៅ​លើ​កោះ​១ នឹង​ត្រូវ​ជម្លៀស​មិន​ឲ្យ​រស់នៅ​ទីនោះ​ជា​រៀង​រហូត

  • 2018-04-20 06:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជា​ពលរដ្ឋ​រស់នៅ​លើ​កោះ Ambae ដែល​ស្ថិត​នៅ​តំបន់​ប៉ាស៊ីហ្វិក ក្នុង​ប្រទេស Vanuatu នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទី​ជម្រក​របស់​ខ្លួន​ទៅ​ទីកន្លែង​ថ្មី​ផ្សេង​ទៀត ដោយ​នឹង​មិន​ត្រឡប់​មក​រស់នៅ​លើ​កោះ​នោះ​វិញ​ឡើយ។ ការ​ជម្លៀស​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភ្នំភ្លើង​ដ៏​សកម្ម​មួយ​នៅ​លើ​កោះ បាន​ចាប់​ផ្ដើម​ផ្ទុះ ហើយ​ព្រួស​ជាតិ​ហ្គាស និង​ផេះ​ជា​ច្រើន កាល​ពី​ពេល​ថ្មីៗ។

ភ្នំភ្លើង​នៅ​កោះ Ambae/ រូបភាព៖ Reuters
រដ្ឋាភិបាល Vanuatu នឹង​រៀបចំ​ជម្លៀស​ប្រជាជន​ប្រមាណ​ជា ១៣០០០​នាក់​ចេញ​ពី​ទីនោះ ខណៈ​ដែល​ផ្នែក​មួយ​ចំនួន​នៃ​កោះ Ambae កំពុង​គ្រប​ដណ្ដប់​ដោយ​ផេះ​កម្រាស់​ដល់​ទៅ ៣​សង់ទីម៉ែត្រ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ក្រោយ​ភ្នំភ្លើង​នៅ​លើ​កោះ​ផ្ទុះ ប្រជា​ជន​ចាប់​ផ្ដើម​ពិបាក​ក្នុង​ការ​ដក​ដង្ហើម ខ្វះ​ខាត​ទឹក​និង​អាហារ ឯ​ខ្លះ​ទៀត​កើត​មាន​បញ្ហា​ស្បែក។
ផេះ​គ្រប​ដណ្ដប់​លើ​ផ្នែក​មួយ​ចំនួន​នៃ​កោះ Ambae/ រូបភាព៖ ហ្វេសប៊ុក William S. Mala

នេះ​ជា​ការ​ជម្លៀស​ខ្លួន​ប្រជាជន​ទាំង​ស្រុង​ជា​លើក​ទី​២​ហើយ​ក្នុង​រយៈពេល​៦​ខែ​កន្លង​មក​នេះ​ចេញ​ពី​កោះ​ដែល​កើត​មាន​បំផ្ទុះ​ភ្នំភ្លើង​នៅ​ក្នុង​ប្រទេស Vanuatu។ ការ​ជម្លៀស​ខ្លួន​លើក​មុន​ធ្វើ​ឡើង​នៅ​កោះ Monaro៕

ផេះ​គ្រប​ដណ្ដប់​លើ​ផ្នែក​មួយ​ចំនួន​នៃ​កោះ Ambae/ រូបភាព៖ ហ្វេសប៊ុក William S. Mala

ប្រភព៖ Independent ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;