សមត្ថកិច្ច​រកឃើញ​រោងចក្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​១​កន្លែង ដែល​ផលិត​មិន​ស្រប​តាម​ស្តង់ដា

  • 2018-04-20 12:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ត្រួត​ពិនិត្យ​រោងចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវកម្លាំង B-Smart ស្ថិតនៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០១៨។ បន្ទាប់ពី​ត្រួត​ពិនិត្យ​ មន្ត្រី​ជំនាញ បាន​រកឃើញ​ថា រោងចក្រ​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ផលិត​​ភេសជ្ជៈដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យទីតាំងរោងចក្រ B-Smart នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ ផ្តល់ឲ្យ
ក្រោយចុះ​ពិនិត្យ​ជាក់ស្តែង លោក ម៉ាត់ យូសុះ នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ញា បាន​ឲ្យដឹង​ថា រោងចក្រ​ខាងលើ​បាន​ធ្វើការ​ផលិត​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ ដែលមាន​ម៉ាកយីហោដូចជា B-Smart Grean Tea Honey Strawberry Energy Drink បៃតង Energy Drink ខៀវ ដោយ​ពុំ​បាន​អនុលោម​ត្រឹមត្រូវ​តាមការ​ចុះបញ្ជី​ ច.ប.ផ.នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នោះឡើយ។ ចំណែក​ទីតាំង​ក៏​ពុំបាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ និង​ខ្វះ​អនាម័យ​ថែមទៀត​ផង។

លោកម៉ាត់ យូសុះ បាន​បន្ត​ទៀត​ថា លោក ហេង ផេង ព្រះរាជ​អាជ្ញារង​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្តាល បាន​បង្គាប់​​ឲ្យម្ចាស់​រោងចក្រ​ ធ្វើការ​កែតម្រូ​វ​ការ​ផលិ​តរបស់​ខ្លួន ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​មានអនាម័យ​ល្អ។ លោក​ព្រះ​អាជ្ញារង ក៏​បាន​តម្រូវ​ឲ្យម្ចាស់​ទីតាំង​ដែលមាន​ឈ្មោះ ងន សុគន្ធ ទៅ​​​បំភ្លឺ​បន្ថែម​ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ដើម្បី​បន្តតាម​នីតិវិធី៕

ភេសជ្ជៈដែលរោងចក្រ B-Smart ផលិតបាន។ រូបថត៖ ផ្តល់ឲ្យ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;