ចំនួន​គណបក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ គិតត្រឹម​ថ្ងៃទី២០​មេសា​នេះ

  • 2018-04-20 13:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយក​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន បាន​ឲ្យដឹង​ថា គិតត្រឹម​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ចំនួន ៣៧ បាន​ចុះ​បញ្ជី​រួចរាល់ហើយ នៅ​ក្រសួង​មហាផ្ទៃ។លោក​បន្តថា ថ្មីៗ​នេះ ក៏មាន​គណបក្ស​នយោបាយ​ថ្មី ២​ទៀត កំពុង​បំពេញ​នីតិវិធី ស្នើសុំ​បង្កើត​គណបក្ស​នយោបាយ​ផងដែរ។

គណបក្សខ្មែរតែមួយ ត្រូវបានក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ និងចុះបញ្ជីគណបក្សនយោបាយ កាលពីខែមីនា ឆ្នាំ២០១៨
លោក ប្រាក់ សំអឿន បាន​បញ្ជាក់​ថា តាមច្បាប់ ប្រសិន​បុគ្គល ឬ​ក្រុម​ណាមួយ ចង់​បង្កើត​គណបក្ស​នយោបាយ ជា​បឋម គឺ​ត្រូវមាន​ស្ថាបនិក ៧​នាក់ សមាជិក ៨​នាក់ និង​អ្នក​គាំទ្រ ៧ពាន់​នាក់។ ក្រសួង​មហាផ្ទៃ នឹង​ពន្លឿន​ការងារ​ចុះបញ្ជី​ឲ្យគ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ឲ្យតែមាន​ឯកសារ​គ្រប់គ្រាន់។

គួរ​បញ្ជាក់​ដែរ​ថា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នឹង​ទទួល​ចុះឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​តំណាងរាស្រ្ត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត អាណត្តិ​ទី៦ ចាប់ពី​ថ្ងៃទី​៣០ ខែ​មេសា រហូត​ដល់ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨។ ចំណែក​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦​ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;