Barcelona គ្រង​ជើងឯក​ Copa Del Rey លើកទី​៣០ ក្រោយ​បំបាក់ Sevilla យ៉ាង​ចាស់ដៃ

  • 2018-04-22 01:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Barcelona បាន​ឈ្នះ​ជើងឯក​ពានរង្វាន់ Spanish Copa Del Rey លើក​ទី៣០ ក្រោយ​បំបាក់​ក្រុម Sevilla យ៉ាងចាស់ដៃ​ក្នុង​លទ្ធផល ៥-០ នៅ​វគ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ​នេះ។ នេះក៏​ជាការ​កាន់កាប់​ពានរង្វាន់​នេះ​របស់ Barcelona រយៈពេល ៤ឆ្នាំ​ជាប់ៗគ្នា​ផងដែរ។

Messi កំពុង​ប្រទាញប្រទង់គ្នាជាមួយកីឡាករ Sevilla ក្នុងអំឡុងពេលប្រកួតកាលពីយប់មិញ (រូបថត៖ វិបសាយ Skysports)
៥គ្រាប់​របស់ Barcelona គឺ​ធ្វើបាន​ដោយ Suarez នាទី​១៤ និង ៤០ Messi នាទី ៣១ Iniesta នាទី៥២ និង Coutinho Correia នាទី៦៩ ដោយ​បាល់​ប៉េណាល់ទី។

លទ្ធផល​នេះ ក៏បាន​បង្ហាញ​ថា Sevilla នៅ​តែមិន​អាច​យកឈ្នះ Barcelona នៅក្នុង​៩ប្រកួត​ចុងក្រោយ​នេះ​ផងដែរ៕

សូម​ទស្សនា​វីដេអូ Highlight៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;