Chelsea ឡើង​ទៅ​ដណ្ដើម​ពាន​ជាមួយ Man Utd នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup

  • 2018-04-22 23:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តោខៀវ Chelsea បាន​យកឈ្នះ​ក្រុម Southampton ២-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup កាលពី​យប់មិញ។ លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​លោក Antonio Conte ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ​ក្រុម​បិសាច​ក្រហម Manchester United នា​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ២០១៨។

២គ្រាប់​របស់ Chelsea ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Olivier Giroud នៅ​ដើម​តង់ទី២ និង​ Alvaro Morata នៅ​នាទី ៨២ (ទស្សនា​វីដេអូ​ហាយឡាយ នៅ​ផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ)។

ក្រោយ​ឈ្នះ​ការ​ប្រកួត លោក Conte បាន​និយាយថា៖ "វា​ពិតជា​សំខាន់ណាស់​សម្រាប់​យើង ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​នេះ ដោយសារ​តែ​យើង​កំពុង​យ៉ាប់យ៉ឺន​ខ្លាង​នៅ​ក្នុង​លីគ"។ ចំណែក​លោក Mark Hughes គ្រូបង្វឹក​ Southampton បាន​និយាយ​ដែរថា៖ "ការ​ធ្លាយ​គ្រាប់​ដំបូង​ គឺ​មិន​ងាយ​ស្រួល​នោះទេ។ យើង​បាន​វាយបក​វិញដែរ តែ​យើង​គ្មាន​សំណាង។ យើង​នឹង​ងាក​ទៅ​ផ្ដោត​លើ​ការ​ប្រកួត​ក្នុង​លីគ​វិញ"។

សូម​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​ទាំង២ សុទ្ធ​តែ​ស្ថិត​នៅ​ទីតាំង​មិន​ល្អ​រៀងខ្លួន​នៅ​ក្នុង​លីគ (Premier League) ពោលគឺ Chelsea ស្ថិត​នៅ​លេខ៥ មិន​អាច​ទៅ​លេង​នៅ Champions League រដូវកាល​ក្រោយ​បានទេ បើ​តាម​មិន​ទាន់​ក្រុម​លេខ៤ Spurs ដែល​កំពុង​នាំមុខ ៥ពិន្ទុ ខណៈ Southampton ស្ថិត​នៅ​តំបន់​ដែល​ត្រូវ​កាត់​ចោល៕

វីដេអូ​ហាយឡាយ​នៃការ​ប្រកួត៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;