បុរស​វៀតណាម ២​នាក់ ធ្វើ​ឲ្យ​កក្រើក Britain's Got Talent

  • 2018-04-23 07:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​វៀតណាម ២នាក់ ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា ឈ្មោះ លោក Giang Quoc Nghiep និង​លោក Giang Quoc Co បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​របស់​អង់គ្លេស Britain's Got Talent តាមរយៈ​ការ​សម្ដែង​សមត្ថភាព​របស់​ខ្លួន​យ៉ាង​អស្ចារ្យ។ បុរស​ទាំង​ពីរ​នាក់​នោះ បាន​សម្ដែង "​ការ​រក្សា​លំនឹង​ដោយ​យក​ក្បាល​ទល់​គ្នា​យ៉ាង​គ្រោះថ្នាក់​បំផុត"។

ការ​សម្ដែង​របស់​បុរស​វៀតណាម​ទាំង ២​រូប​នោះ បាន​ធ្វើ​ឡើង​នៅ​កាលពី​ថ្ងៃ​សៅរិ៍ សប្ដាហ៍​មុន ដោយ​ទទួល​បាន​សំឡេង​ទះ​ដៃ គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ដែល​ចូល​រួម​ទស្សនា។ ចំណែក​គណៈកម្មការ​ដ៏​ល្បី​មួយ​រូប គឺ​លោក Simon Cowell បាន​លើក​ឡើង​ក្រោយ​បញ្ចប់​ការ​សម្ដែង​ថា លោក​នឹង​ចងចាំ​ការ​សម្ដែង​របស់​បុរស​វៀតណាម​ទាំង ២​រូប​នេះ ពេញ​មួយ​ជីវិត​របស់​លោក។

ចង់​ដឹង​បុរស​វៀតណាម​ទាំង ២​រូប មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា ចុច​មើល​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;