សម្ដេច ហ៊ុន សែន នឹង​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ចុង​សប្ដាហ៍​នេះ

  • 2018-04-24 06:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣២ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៨ នៅ​ប្រទេស​សិង្ហបុរី។ ការ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ គឺ​តបតាម​ការ​អញ្ជើញ​របស់ ឯកឧត្តម លី សៀន ឡុង នាយក​រដ្ឋមន្ត្រី​សិង្ហបុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល។កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣២ នឹង​ធ្វើ​ឡើង​ក្រោម​មូលបទ “ភាព​រឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន”។

ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣២ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ថ្នាក់​ដឹកនាំ​របស់​ប្រទេស​អាស៊ាន​មួយ​ចំនួន​ផង​ដែរ។ ចំណែក​ឥស្សរជន​កម្ពុជា ដែល​នឹង​អញ្ជើញ​អម​ដំណើរ​សម្តេច​នាយក​រដ្ឋមន្រ្តី រួម​មាន៖

  • លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

  • លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម

  • លោក បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;