ស្ថិតិ៦​ បង្ហាញ​ថា Salah ​ស្ថិតក្នុង​ចំណោម​កីឡាករ​ល្អម្នាក់​នៅ​អឺរ៉ុប

  • 2018-04-25 03:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mohamed Salah ស៊ុត​បញ្ចូល​ទី​២​គ្រាប់ និង Assist ២ ឲ្យ ​Liverpool ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ហង្ស​ក្រហម បំបាក់​ក្រុម​ភ្ញៀវ Roma ដោយ​លទ្ធផល ៥-២ ជើង​ទី​មួយ​ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ UEFA Champions League នៅ​កីឡដ្ឋាន Anfield កាលពី​យប់មិញ។ ស្ថិតិ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ទាំង​៦ របស់ ​Salah​៖

កីឡាករ Manolas និង Federico Fazio មើលបាល់បញ្ចូលទីរបស់ Salah និងជាគ្រាប់បើកឆាករបស់ Liverpool កាលពីយប់មិញ (រូបភាព៖ Shutterstock)
- Salah គឺ​ជា​កីឡាករ​មក​ពី​ទ្វីប​អាហ្វ្រិក​ដំបូង​គេ ដែល​អាច​រក​បាន​យ៉ាង​តិច​ ៩គ្រាប់ ក្នុង​១រដូវកាល​ពាន​រង្វាន់ European Cup ឬ Champions League ។
  • Salah អាច​ស៊ុត​បញ្ចូល​ទី​ក្នុង ៥​ប្រកួត​ចុងក្រោយ នៅ Champions League ។ កីឡាករ Liverpool តែ​ម្នាក់​គត់ ដែល​ធ្លាប់​ធ្វើ​បាន​ដូច្នេះ គឺ Steven Gerrard ចន្លោះ​ខែ​តុលា ឆ្នាំ២០១៧ ដល់ ខែ​កុម្ភៈ ឆ្នាំ​២០០៨​។

  • ៤៣​គ្រាប់​របស់ Salah ជា​ចំនួន​ច្រើន​ជាងគេ​នៅ​គ្រប់​កម្មវិធី​ប្រកួត ​ក្នុង​ចំណោម​លីគ​កំពូល​ទាំង៥ នៅ​អឺរ៉ុប ​ក្នុង​រដូវកាល​នេះ។

  • Salah រក​បាន ១០​គ្រាប់ នៅ Champions League រដូវ​កាល​នេះ។ កំណត់ត្រា​នេះ ស្មើ​នឹង Roberto Firmino ដែល​ធ្លាប់​រក​បាន ១០គ្រាប់​នៅ​កម្មវិធី​ប្រកួត​ទ្វីប​អឺរ៉ុប ក្នុង​១រដូវកាល។

  • កីឡាករ​អេហ្ស៊ីប ជា​កីឡាករ​ទី៥ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្របខ័ណ្ឌ English Premier League ដែល​មាន​ចំណែក​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​រក​បាន ៤០​គ្រាប់​ក្នុង ១រដូវកាល (៣១​គ្រាប់ និង ៩ Assist)។ Alan Shearer (៤៧ កាលពី​រដូវកាល ១៩៩៤-៩៥), Andrew Cole (៤៧ រដូវ​កាល ១៩៩៣-៤៣), Thierry Henry (៤៤ រដូវ​កាល ២០០២-០៣) និង Luis Suarez (៤៣ រដូវ​កាល ២០១៣-១៤) និង​កីឡាករ​ផ្សេងៗទៀត​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;