ទីក្រុង​វៀតណាម៣ នឹង​ក្លាយ​ជា​ផ្នែក​នៃ​បណ្ដាញ​ទីក្រុង​អាស៊ាន​ឆ្លាតវៃ​

  • 2018-04-26 03:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ លោក​លី​ សៀន​ឡុង បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៥ មេសា​ម្សិល​មិញ​ថា ទីក្រុង​ហាណូយ ហូជីមីញ និង​ដាណាង នឹង​ក្លាយ​ជា​ផ្នែក​នៃ​គម្រោង​បណ្ដាញ​ទីក្រុង​អាស៊ាន​ឆ្លាត​វៃ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​សិង្ហបុរី។ ការ​លើក​ឡើង​របស់​លោក លី បាន​ធ្វើ​ឡើង​ ក្នុង​ជំនួប​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ​ក្នុង​ទីក្រុង​សិង្ហបុរី ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​ Nguyen Xuan Phuc ដែល​នឹង​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​មុខ។

លោក លី បាន​ធ្វើ​ឡើង​ ក្នុង​ជំនួប​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ​ក្នុង​ទីក្រុង​សិង្ហបុរី ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​ Nguyen Xuan Phuc។ (រូបភាព៖ ST/DESMOND WEE)
យោង​តាម​ទី​ភា្នក់​ងារ​សារព័ត៌មាន​ Straitstimes បាន​ស្រង់​សម្ដី​លោក​ លី​ ដូច្នេះថា៖ "ខ្ញុំ​បាន​ទៅ​ទស្សនា​ទីក្រុង​ទាំង​បី​នេះ អំឡុង​ពេល​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​របស់​ខ្ញុំ​ទៅ​កាន់​ប្រទេស​វៀតណាម​ កាល​ឆ្នាំ​មុន ហើយ​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ការ​អភិវឌ្ឍ​យ៉ាង​លឿន​របស់​ទីក្រុង​ទាំង​នេះ​ណាស់។ ទីក្រុង​ទាំង​បី​នេះ​ នឹង​ត្រូវ​សម្រេច​ដាក់​ចូល​ក្នុង​បណ្ដាញ​ទីក្រុង​អាស៊ាន​ឆ្លាត​វៃ។​"

យោង​តាម​ទី​ភ្នាក់​ងារ​ខាង​លើ​ដដែល​ បាន​បញ្ជាក់​ថា ប្រទេស​អាស៊ាន​ទាំង​១០​ បាន​ដាក់​បញ្ចូល​ទីក្រុង​របស់​ខ្លួន​ចំនួន​ ២៦ ទៅជា​ផ្នែក​របស់​បណ្ដាញ​នេះ​រួច​ហើយ។

យ៉ាង​ណា​មិញ​ ប្រទេស​អាស៊ាន​ទាំង​អស់​ រំពឹង​នឹង​ចេញ​ជា​សេចក្ដី​ថ្លែងការណ៍​មួយ​ ជា​មួយ​នឹង​ព័ត៌មាន​លម្អិត​នៅ​ថ្ងៃ​សុក្រ​ ទី២៧ មេសា​ឆ្នាំ​ខាង​មុខ។

លោក​នាយករដ្ឋមន្ត្រី​វៀតណាម កំពុង​ធ្វើទស្សនកិច្ច​​រយៈ​ពេល​៣​ថ្ងៃ​ ដើម្បី​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ប្រទេស​សិង្ហបុរី។(រូបភាព៖ ST/DESMOND WEE)

សូម​ជម្រាប​ថា បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ភ្ជាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ និង​សេវាកម្ម​ដូច​ជា​ការ​ទូទាត់ប្រាក់តាម​ប្រព័ន្ធ​អនឡាញ​(e-payments)​ពាសពេញ​តំបន់​អាស៊ាន​ជា​ដើម​​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;