ថៃ ព្រមាន​ចាប់​កសិករ​លក់​ទុរេន​ដាក់​គុក

  • 2018-04-26 06:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ពង្រឹង​កសិកម្ម​ប្រទេស​ថៃ បាន​ណែនាំ​ឲ្យ​​គ្រប់​បណ្ដា​ខេត្ត​នីមួយៗ​ចាត់​តាំង​អ្នក​ត្រួត​ពិនិត្យ ដើម្បី​តាមដាន​ក្រុម​កសិករ​ដែល​លក់​ផ្លែ​ទុរេន​មិន​ទាន់​ទុំ​នៅ​លើ​ទីផ្សារ។

ខណៈ​នេះ​ជា​រដូវ​ដែល​សម្បូរ​ទៅ​ដោយ​ទុរេន ហើយ​តម្រូវ​ការ​ទីផ្សារ​ក៏​មាន​ច្រើន ជា​ពិសេស​នោះ​គឺ​តម្លៃ​ទុរេន​បាន​ឡើង​ថ្លៃ​​ខ្ពស់។ នៅ​ថៃ ទុរេន​១​គីឡូ​មាន​តម្លៃ​ប្រមាណ ១៤០០០​រៀល។ ដោយ​សារ​តែ​តម្លៃ​ថ្លៃ​បែប​នេះ ថៃ​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា កសិករ​អាច​នឹង​ប្រញាប់​ប្រមូល​លក់​ទិន្នផល​ទុរេន​ទៅ​លើ​ទីផ្សារ​ទាំង​ផ្លែ​នោះ​មិន​ទាន់​​ទុំ​ត្រឹមត្រូវ។ ការ​ធ្វើ​ដូច្នេះ អាច​បណ្ដាល​ឲ្យ​ប្រទេស​ថៃ​ខូច​ឈ្មោះ​លើ​ផ្នែក​ស្តង់ដារ​លក់​ប្រភេទ​ស្ដេច​ផ្លែឈើ​នេះ។

នាយកដ្ឋាន​ពង្រឹង​កសិកម្ម​ថៃ បាន​ប្រកាស​ថា ក្នុង​ករណី​ណា​ដែល​រក​ឃើញ​កសិករ​លក់​ទុរេន​មិន​ទាន់​ទុំ នោះ​ពួក​គេ​នឹង​អាច​រង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១៩០០​ដុល្លារ និង​អាច​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ថែម​ទៀត​ផង៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;