នាយ កុយ ចាប់​យក​អាជីព​ថ្មី​បន្ថែម ក្រោយ​ទីផ្សារ​កំប្លែង​ធ្លាក់​ចុះ

  • 2018-04-26 09:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជួង ជី ហៅ នាយ កុយ បាន​ស្រវា​ចាប់​យក​អាជីព​ថ្មី​មួយ​បន្ថែម​ទៀត​គឺ ការ​សម្ដែង​នៅ​តាម​វង់​ល្ខោន​បាសាក់ បន្ទាប់​ពី​ការងារ​កំប្លែង​របស់​នាយ​មិន​សូវ​ជា​កាក់កប​ដូច​កាល​ពី​មុន។

តារា​កំប្លែង​នាយ ក្រឹម និង​នាយ កុយ
នាយ កុយ បាន​ប្រាប់​ថា វង់​ល្ខោន​ដែល​នាយ​ចូល​សម្ដែង​មាន​ឈ្មោះ​ថា ពៅ វល័ក្ខ ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ។ ម្ចាស់​វង់​ល្ខោន​នេះ​គឺ​ជា​អ្នក​គ្រូ​របស់​នាយ កុយ តាំង​ពី​សម័យ​រដ្ឋ​កម្ពុជា​មក​ម៉្លេះ។ តារា​កំប្លែង​ជើង​ចាស់​រូប​នេះ ប្រាប់​បន្ត​ថា នាយ​បាន​ចូល​សម្ដែង​ល្ខោន​បាសាក់​ជិត​កន្លះ​ឆ្នាំ​មក​ហើយ ឯ​ចំណូល​វិញ​ក៏​បាន​គួរ​សម​ដែរ​គឺ​ចន្លោះ​ពី ៣០០ ទៅ ៥០០​ដុល្លារ ដោយ​អាស្រ័យ​លើ​ចម្ងាយ​ផ្លូវ។

ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​បង្ហាញ​មុខ​កំប្លែង​តាម​ទូរទស្សន៍ នាយ កុយ រៀបរាប់​ថា វា​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​ជីវភាព​របស់​នាយ​នៅ​ឡើយ​ទេ ព្រោះ​នាយ​នៅ​មាន​វង់​តន្ត្រី​ផ្ទាល់​ខ្លួន និង​ទីផ្សារ​កាត់សក់​តាម​កម្មវិធី​មង្គលការ​ទៀត​ដែរ៕

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី
;