រោងចក្រ​២​តម្លៃ​ជិត ៧​លាន​ដុល្លារ នឹង​ត្រូវ​បង្កើត​នៅ​ក្នុង​ខេត្ត​កណ្ដាល

  • 2018-04-27 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ "វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ" ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ដើម្បី​បង្កើត​ជា​រោងចក្រ​នៅ​ក្នុង​ខេត្ត​កណ្ដាល ដែល​មាន​ទំហំ​វិនិយោគ​សរុប​ជិត ៧​លាន​ដុល្លារ។

ការ​វិនិយោគ​ទាំង​២​មាន​ដូចជា៖

១. ក្រុមហ៊ុន "MIMASU INDUSTIRES (CAMBODIA) CO.,LTD"៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងក្រសាំង ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ទុន​វិនិយោគ​មាន​ចំនួន​ប្រមាណ ២,២៨​លាន​ដុល្លារ ហើយ​អាច​បង្កើត​ការងារ​ចំនួន ៩៦០​កន្លែង។

២. ក្រុមហ៊ុន "WAM FA LEATHER CO., LTD"៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ភូមិ​ត្រពាំង​ឈើនាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ទុន​វិនិយោគ​មាន​ចំនួន​ប្រមាណ ៥,៤៤​លាន​ដុល្លារ ហើយ​អាច​បង្កើត​ការងារ​ចំនួន ២៦៥០​កន្លែង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;