អតីត​បេក្ខជន Cambodian Idol ចេញ​បទ​ចម្រៀង​ថ្មី សម្រាប់​ប្រលោមលោក​មួយ

  • 2018-04-28 05:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លន់​ សុបិណ្ឌ បេក្ខជន​ដែល​ឡើង​ដល់​វគ្គ Live Show ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Camobdian Idol រដូវកាល​ដំបូង បាន​ចេញ​បទ​ចម្រៀង​ថ្មី ដែល​មាន​ចំណង​ជើង​ថា "ស្រឡាញ់"។

"ស្រឡាញ់" ជា​បទ​ចម្រៀង​ក្នុង​រឿង​ប្រលោមលោក "ភរិយា​ខ្ញុំ អាយុ១៨ឆ្នាំ" ដែល​និពន្ធ​ដោយ​កញ្ញា គីម ឌីណា។ មិន​ខុស​ពី​សាច់​រឿង​ក្នុង​​ប្រលោមលោក​នោះទេ បទ​ចម្រៀង​នេះ រៀបរាប់​ពី​​ពី​ទឹកចិត្ត​ស្រឡាញ់​​អស់​ពី​បេះដូង របស់​តួអង្គ​ប្រុស​ឈ្មោះ វិចិត្រ ទៅ​លើភរិយា​របស់​ខ្លួន​ដែល​ទើប​មាន​វ័យ១៨ឆ្នាំ។

ទំនុក​ច្រៀង​នៃ​បទ​ចម្រៀង​នេះ និពន្ធ​ដោយ​ កញ្ញា គីម ឌីណា ចំណែក​ទំនុក​ភ្លេង និពន្ធ​រួ​ម​គ្នា​ដោយ​ ឌីណា និង​​ សុបិណ្ឌ។ រី​ឯ ​បទភ្លេង និង​សម្រួល​តន្រ្ដី គឺ​ដោយ​លោក ធី ថាណាត់។

ចង់ដឹង​ថា​បទ​នេះ ពីរោះ និង​មាន​ខ្លឹមសារ​បែប​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ក្រប​មុខ​នៃ​ប្រលោមលោក រឿង "ភរិយា​ខ្ញុំ អាយុ១៨ឆ្នាំ"

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;