Chelsea បន្ត​ក្តី​សង្ឃឹម​ទៅ​លេង Champions League ក្រោយ​យក​ឈ្នះ Swansea

  • 2018-04-29 02:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់ការ​ក្រុម Chelsea លោក Antonio Conte បាន​និយាយ​ថា ក្រុម​​របស់​លោក បាន​បន្ត​រក្សា​ក្តី​សង្ឃឹម​ក្នុងការ​ទៅលេង​នៅ​ Champions League រដូវកាល​ក្រោយ បន្ទាប់ពី​យក​ឈ្នះ Swansea។

Fabregas (លេខ៤) រកបានគ្រាប់បាល់ជ័យជម្នះឲ្យ Chelsea នៅនាទី៤ និងជាគ្រាប់បាល់ទី៥០ នៅ Premier League។ រូបថត៖ FB Chelsea Football Club
ក្រុម​ Chelsea បាន​យកឈ្នះ​ម្ចាស់ផ្ទះ Swansea City ដោយ​លទ្ធផល ១-០ ក្នុង​ក្របខណ្ឌ Premier League កាលពី​យប់មិញ។ ១គ្រាប់​របស់​ក្រុម​ភ្ញៀវ​គឺ​ធ្វើបាន​ដោយ Fabregas នៅ​នាទី៤ ហើយ​ក៏ជា​គ្រាប់បាល់​ទី​៥០ របស់​កីឡាករ​រូបនេះ នៅ​លីគ​កំពូល​អង់គ្លេស​ផងដែរ។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Chelsea មាន​៦៦ពិន្ទុស្ថិត​នៅ​ចំណាត់ថ្នាក់​ទី៥ តាម​ពីក្រោយ​ក្រុម​លេខ៤ Tottenham Hotspur ២ពិន្ទុ ខណៈ​ក្រុម​តោខៀវ នៅសល់​៣ប្រកួត​ទៀត​ក្នុងដៃ៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;