ដឹងថ្ងៃ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៥ ពី​ព្រែកក្តាម ទៅ​ពោធិ៍សាត់ ជា​ផ្លូវការ​ហើយ

  • 2018-04-29 06:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៥ ពី​ព្រែកក្តាម ខេត្ត​កណ្តាល ទៅ​ធ្លាម្អម ខេត្ត​ពោធិ៍សាត់ នៅថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ពិធី​បើកឲ្យ​ដំណើការ​បណ្តោះអាសន្ន​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​សិរីសោភ័ណ-បាត់ដំបង នាព្រឹក​ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ​២០១៨។

សកម្មភាពថែទាំផ្លូវជាតិលេខ៥ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧​ (រូបថត៖ វិបសាយ CPP)
សូម​បញ្ជាក់​ថា កំណាត់ផ្លូវ​ជាតិ​លេខ៥​ពី​ព្រែកក្តាម-ធ្លាម្អម​នេះ នឹង​ត្រូវ​ពង្រីក​ពី​២គន្លង ទៅ៤​គន្លង ប្រវែង​ជាង ១៣៥​គីឡូម៉ែត្រ។ ការ​សាងសង់​កំណាត់​ផ្លូវ​នេះ ត្រូវ​ចំណាយ ២៤៦,៣៥លាន​ដុល្លារ ជា​ជំនួយ​របស់​ជប៉ុន ដោយ​ប្រើ​រយៈពេល៤​ឆ្នាំ។ កំណាត់ផ្លូវ​នេះ​គឺជា​ផ្នែក១ នៃ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៥ ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ដែលមាន​ចម្ងាយ​សរុប ៤០០​គីឡូម៉ែត្រ៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;