ថ្ងៃនេះ កាល​ពី១៩ឆ្នាំ​មុន កម្ពុជាបាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ជាផ្លូវការ

  • 2018-04-30 07:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កម្ពុជា ​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ នៅ​ថ្ងៃ​ទី៣០ មេសា ឆ្នាំ​១៩៩៩​ ដែលជា​សមាជិក​ចុង​ក្រោយ​​គេ​បង្អស់​នៃ​សមាគម​នេះ​។

មេដឹកនាំ​អាស៊ានទាំង១០ អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣២ នៅ​សិង្ហបុរី (ប្រភព​រូបភាព៖ FB សម្ដេច ហ៊ុន សែន)
សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ថ្ងៃ​ទី​០៨ សីហា​ ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ស្ថាបនិក​ចំនួន៥ រួម​មាន​ដូច​ជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃឡង់ដ៍​ ហ្វីលីពីន និង​សិង្ហបុរី។ បន្ទាប់មក​ ប្រទេស​៤ បានចូល​ជា​បន្ត​បន្ទាប់​រួម​មាន​ប្រ៊ុយណេ វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា។ ​

សូម​ជម្រាប​ថា កម្ពុជា ធ្លាប់​ធ្វើ​​ជា​ប្រធាន​ប្តូរវេនអាស៊ាន​ចំនួន ២ ដង គឺ​នៅ​ឆ្នាំ​២០០២ និង​ ២០១២៕

អត្ថបទ៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;