រឿង Avengers វគ្គ​៣ បង្កើត​កំណត់ត្រា​ចំណូល​ ដែល​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ

  • 2018-04-30 03:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត Avengers: Infinity War (វគ្គ៣) បាន​កើប​លុយ​ចំនួន ៦៣០ លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ដាក់​បញ្ចាំង​នៅ​សប្ដាហ៍​ដំបូង នៅ​ទូទាំង​ពិភពលោក។ តួលេខ​នេះ បាន​បំបែក​កំណត់ត្រា​របស់​រឿង The Fate of Furious ដែល​រក​ចំណូល​បាន​តែ​ ៥៣០​ដុល្លារ​ប៉ុណ្ណោះ​ កាលពី​ឆ្នាំ​២០១៧។

ឈុតមួយក្នុងរឿង​ Avengers: Infinity War (រូបភាព៖ Marvel Studios)
Avengers ដដែល ក៏​បាន​បំបែក​កំណត់ត្រា​ក្នុង​ការ​ចាក់​បញ្ចាំង​នៅ​ទ្វីប​អាមេរិក​ខាងជើង នៅ​សប្ដាហ៍​ដំបូង​ផងដែរ ដោយ​កើប​លុយ ២៥០​លាន​ដុល្លារ​អាមេរិក។ កំណត់ត្រា​ចាស់ ធ្វើបាន​ដោយ​រឿង Star Wars: The Force Awakens ដែល​រក​ចំណូល​បាន ២៤៨ លាន​ដុល្លារ ក្នុង​សប្ដាហ៍​ដំបូង កាលពី​ឆ្នាំ២០១៥​។
រឿង Avengers: Infinity War (រូបភាព៖ Marvel Studios)

សូម​បញ្ជាក់​ថា Avenger: Infinity War គឺ​ជា​ត្រកូល Marvel Cinematic Universe (MCU) ដែល​ចេញ​ចំនួន ១៩​រឿង​រួច​មក​ហើយ។ គេ​រំពឹង​ថា រឿង​បន្ទាប់​នឹង​ចេញ​ក្នុង​ឆ្នាំ២០១៩ ខាងមុខ​នេះ។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន បាន​អះអាង​ថា រឿង​នោះ​មាន​ចំណង​ជើង​ថា Captain Marvel ៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;