ស្ពាន​អាកាស​ផ្សារ​ដីហុយ នឹង​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង រយៈពេល​១សប្តាហ៍ ចាប់ពី​យប់​នេះទៅ

  • 2018-05-01 09:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា ចាប់ពី​ម៉ោង ៧យប់​ថ្ងៃទី១ ខែ​ឧសភា​នេះ ដល់​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ ​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ នឹង​ត្រូវ​បិទ​ការធ្វើ​ចរាចរណ៍​​ទាំង​២​ទិស​ទាំងស្រុង ដើម្បី​សាងសង់​តំណ​ស្ពាន​ចុងក្រោយ។

ស្ពានអាកាសស្តុបផ្សារដីហុយ ត្រូវ​បាន​បើក​ឲ្យធ្វើចរាចរណ៍ជាលើកដំបូង នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨
អាជ្ញាធរ​រាជធានី ក៏បាន​បញ្ជាក់​ដែរថា នៅថ្ងៃ​ទី១០​ខែ​ឧសភា​ឆ្នាំ២០១៨​ខាងមុខ ការដ្ឋាន​សាងសង់​ស្ពាន​នេះ នឹងត្រូវ​បញ្ចប់ រួចដាក់​ឱ្យ​ដំណើរការ​ជា​ធម្មតា​ឡើងវិញ។

គួររំលឹក​ថា ស្ពាន​អាកាស​ស្តុប​ផ្សារដីហុយ ត្រូវបាន​បើកឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨៕

អត្ថបទ​ទាក់ទង៖ លម្អិត​បន្ថែម​អំពីស្ពាន​អាកាស​ផ្សារ​ដីហុយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;