Benzema រក​បាន ២​គ្រាប់ ជួយ​ឲ្យ Real Madrid បន្ត​ទៅ​វគ្គផ្ដាច់ព្រាត់ UCL

  • 2018-05-01 22:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Benzema បាន​បំប៉ោង​សំណាញ់​ទី ២​គ្រាប់ ជួយ​ឲ្យ Real Madrid ស្មើគ្នា​ជាមួយ​ជើង​ខ្លាំង​អាល្លឺម៉ង់ Bayern Munich ដោយ​លទ្ធផល ២-២ ក្នុង​ការ​ប្រកួត​បាល់ទាត់ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់ ជើង​ទី២ កាលពី​យប់មិញ​នេះ។ សរុប​លទ្ធផល​ទាំង​ពីរ​ជើង ក្រុម Real Madrid បាន​ឈ្នះ​ក្រុម Bayern Munich ដោយ​លទ្ធផល ៤-៣ ខណៈ​ជើង​ទី១ Real បាន​ឈ្នះ Bayern ដោយ​លទ្ធផល ២-១។

សម្រាប់​លទ្ធផល កាលពី​យប់មិញ​នេះ ក្រុម Bayern Munich បាន​បើក​ការ​នាំមុខ​មុន ១​គ្រាប់ ដោយ​ខ្សែ​ការពារ Kimmich នៅ​នាទី​៣ ដើមតង់ទី១។ លុះ​ចូល​ដល់​នាទី​១១ ខ្សែ​ប្រយុទ្ធ Benzema បាន​តែត​បាល់​បញ្ចូល​ទី​តាម​ស្មើ ១​គ្រាប់​វិញ និង​បាន​បន្ថែម​គ្រាប់​នាំមុខ នៅ​នាទី៤៦ ដើម​តង់​ទី២។ រហូត​ដល់​នាទី៦៣ ទើប​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez របស់ Bayern Munich បាន​ស៊ុត​បាល់​បញ្ចូល​ទី​មួយ​គ្រាប់ តាម​ស្មើ​ដោយ​លទ្ធផល ២-២ រហូត​ដល់​ចប់​ការ​ប្រកួត៕

វីដេអូ Highlights ក្រុម Real Madrid ស្មើ Bayern Munich ដោយ​លទ្ធផល ២-២

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;