រឿង​របស់​លោក ញឹក ប៊ុនឆៃ និង ក្រុម​កម្មករ/​ពល​ករ ឡើង​ពេញ​ទំព័រ​មុខ នៅ​ថ្ងៃ​ពុធ​នេះ

  • 2018-05-02 05:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ទិវា​ពល​កម្ម​អន្តរ​ជាតិ​បាន​បញ្ចប់​ទៅ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ០២ ខែ​ឧសភា​នេះ កាសែត​ក្នុង​ស្រុក​ធំៗ​ ចាប់​អារម្មណ៍​នឹង​រឿង​រ៉ាវ​មួយ​ចំនួន​ដូច​ជា៖ ​

កា​សែត ភ្នំពេញ​ប៉ុស្តិ៍

- កម្មករ​ទាម​ទារ​ប្រាក់​ឈ្នួល​២០៧​ដុល្លារ​ ក្នុង​ការ​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរ​ជាតិ

- មន្ត្រី​បក្ស​សង្ឃឹម​ច្រើន ក្រោយ​តុលា​ការ​ដោះ​លែង លោក ញឹក ប៊ុន​ឆៃ

- លោក សម រង្ស៊ី អំពាវ​នាវ​ឱ្យ​ចែក​ខិត្ត​ប័ណ្ណ ជំរុញ​ពល​រដ្ឋ​ កុំ​ទៅ​បោះ​ឆ្នោត ហើយ​រំពឹង​ថា​ការ​បោះ​ឆ្នោត​នឹង​ឆា​ចោល

- សិង្ហបុរី ស្ថិត​នៅ​ក្នុង​ចំណោម​ទី​កន្លែង​អាទិ​ភាព​សម្រាប់​ជំនួប​ត្រាំ​ និង គីម

កា​សែត Khmer Times

- ការ​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ ក្រុម​កម្មករ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​សួន​ច្បារ បន្ទាប់​ពី​ការ​ហែ​ក្បួន​ត្រូវ​បាន​ហាម​ឃាត់

- លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ស្នើ​ឱ្យ​ដឹក​នាំ​បក្ស ខ្មែរ​រួប​រួម​ជាតិ / បន្ទាប់​ពី​ត្រូវ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ អតីត​ប្រធាន​បក្ស​ដក​ខ្លួន​ពី​ការ​ដឹក​នាំ​បក្ស ខណៈ​ដែល​ការ​បោះ​ឆ្នោតខិ​ត​ជិត​ចូល​មក​ដល់

- ប៉េ​អឹម​ ច្រាន​ចោល​រឿង​ដែល​ថា​មាន​មន្ត្រី​របស់​ខ្លួន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ

- កម្ពុជា​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ប្រារព្ធ​វេទិកា​ទេចរណ៍​

- ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះ​ពាល់​ដល់​ផលិត​កម្ម​អំបិល

កា​សែត កោះ​សន្តិភាព

- មនុស្ស​នៅ​តែ​ដើរ អ្នក​នាំ​ពាក្យ គ.ជ.ប រំពឹង​ថា​ មាន​គណ​បក្ស​ច្រើន នឹង​ចូល​រួម​បោះ​ឆ្នោត​

- លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនា​គារ​ បេក្ខ​ភាព​របស់​លោក​នឹង​ធ្វើ​ជា​ប្រធាន​បក្ស​ឡើង​វិញ

- កុមារី​អច្ឆរិយ​ផ្តល់​សំណាង​ដល់​ឳពុក​ម្តាយ តាំង​ពី​ចាប់​កំ​ណើត​

- ក្រសួង​ការងារ​ប្រកាស​ឈ្មោះ​ភ្នាក់ងារ​រើស​ពលករ​ ទៅ​បម្រើ​ការងារ​នៅ​រាជា​ណា​ចក្រ​អារ៉ាប៊ី​សាអ៊ូ​ឌីត

- ឃាតករ​រំលោភ​សម្លាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​៣​ខែ

- ហ្វូង​ដំរី​ព្រៃរា​តត្បាត​បំផ្លាញ​ដំណាំ​អ្នក​ស្រុក​ពេ​ល​រាត្រី

កា​សែត កម្ពុជា​ថ្មី

- ទិវា​ពល​កម្មអ​ន្តរ​ជាតិ១​ឧ​សភា ៖ កម្មករ​-កម្មកា​រិនី​ជាង៥​ពាន់​នាក់​នៅ​រោង​ចក្​រមីនេ​បៀ ជួប​ជុំ​គ្នា​ទទួល​ទាន​អាហារ​រាំ​លេង​កម្សាន្ត​ ក្រោម​វត្ត​មាន​លើក​ទឹក​ចិត្ត​ពី​សំណាក់​សម្តេច​តេ​ជោ

- ក្រុម​ហ៊ុន​មីនេ​បៀរ​បស់ជ​ប៉ុន បោះ​ទុន​វិនិយោគ​ពី​២៣​លាន រហូត​ដ​ល់​១៧០​លាន​ដុល្លារ នា​ពេល​បច្ចុប្ប​ន្ន

- លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធ​នា​គារ ដែល​មន្ត្រី​អះ​អាង​ថា មក​ពីជំ​ងឺ​ប្រចាំ​កាយ

- ជំនន់​ទឹក​ភ្លៀង បង្ក​ការ​លំបាក​ដល់​សិស្ស​និស្សិត និង​ សាលា​រៀន​៣​កន្លែង នៅ​ប៉ោយ​ប៉ែត

- លោក សុខ ឥសាន អះ​អា​ង​ថា CPP មាន​អាត់​៤ សម្រាប់​លេង​ជាមួយ​បក្ស​ផ្សេង​ៗ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ

- ឃុំខ្លួន​បុរស​ចិន៣​នាក់ នារី​ខ្មែរ​ម្នាក់ ក្នុង​សំណុំ​រឿងជួ​ញ​ដូរ​មនុស្ស​

កា​សែត កោះ​សន្តិភាព

- ដំរី​ព្រៃ​មួយ​ហ្វូង បាន​ចូល​អុក​ឡុក​ចម្ការ​និង​ភូមិ​អ្នក​ស្រុក​ ២​ថ្ងៃ​មក​ហើយ

- ទិវា​១​ឧសភា នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ទៅ​ចូល​រួម​ក្នុង​កម្មវិ​ធី​កម្សាន្ត​ ជា​មួយ​កម្មករ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ

- លោក ញឹក ប៊ុនឆៃ មិន​ទាន់​ទទួ​លយក​តួនាទី​ជា​ប្រធា​ន គណ​បក្ស​ខ្មែរ​រួប​រួមជា​តិ បន្ទាប់​ពីការ​ដោះលែ​ង

- អ្នក​នាំ​ពាក្យ​សុខា​ភិបាល​ថា ក្មេង​ប្រកាច់​បី​នាក់ នៅ​ព្រះ​សីហនុ គ្មាន​សារ​ធាតុ​ថ្នាំ Zoombie ទេ

- មនុស្ស​២៤​នាក់ ស្លាប់​ដោយ​សារ​បាតុភូត​ផ្គរ​រន្ទះ និង​ ខ្យល់​កន្ត្រាក់​

- ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ថ្ម កិន​ខ្ទេច​សាច់ នៅ​ពេលរ​ថយន្ត​នេះ បុកពី​ក្រោយ​ម៉ូតូ

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;