ចេញ​ហើយ! កម្ពុជា ស្ថិតក្នុងពូលជាមួយវៀតណាម និងក្រុម​៣ទៀត​ នៅ Suzuki Cup 2018

  • 2018-05-02 08:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​ចាប់ឆ្នោត​ចែក​ពូល វគ្គ​សន្សំ​ពិន្ទុ ពាន​រង្វាន់ AFF Suzuki Cup 2018 នៅ​រសៀល​ថ្ងៃ​ទី២ ខែ​ឧសភា​នេះ បាន​បង្ហាញ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ស្ថិត​នៅ​ពូល A ជាមួយ​ក្រុម​ជម្រើសជាតិ​ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម។

ចំណែក​ពូល B មាន​ក្រុម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ និង ក្រុមឈ្នះក្នុងវគ្គជម្រុះ។

សូមបញ្ជាក់ថា ក្រុម​ទីម័រខាងកើត នឹងត្រូវប្រកួត​ទល់នឹង​ ព្រុយណេ ដើម្បី​ដណ្ដើម​យក​កៅអីមួយ ទៅបំពេញ​ក្នុង​ពូល B ។

ការប្រកួត AFF Suzuki Cup 2018 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨៕

ក្រុមជម្រើសជាតិកម្ពុជា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;