Liverpool ឡើង​វគ្គផ្ដាច់ព្រ័ត្រ​ Champions Leauge លើក​ដំបូង ក្នុង​រយៈពេល​ ១១ឆ្នាំ

  • 2018-05-03 01:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហង្ស​ក្រហម Liverpool បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ជា​លើក​ដំបូង គិត​ចាប់​ពី​ឆ្នាំ​២០០៧ មក ដោយ​ត្រូវ​ប៉ះ​ក្រុម Real Madrid ក្រោយ​យក​ឈ្នះ Roma ដោយ​លទ្ធផល​សរុបទាំង​ពីរ​ជើង ៧-៦។

នៅក្នុងការ​ប្រកួត​ជើង​ទី២ នៅ​ទឹក​ដី​ Roma យប់មិញ​នេះ ក្រុម​ម្ចាស់ផ្ទះ បានយក​ឈ្នះ​ ៤-២ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​នោះទេ ដោយសារ​កាលពី​ជើង​ទី១ ក្រុមហង្ស​ក្រហម បាន​បំបាក់​ដោយ​លទ្ធផល ៥-២។

៤គ្រាប់​របស់ Roma នា​ជើង​ទី២ នេះ ធ្វើ​បាន​សម្រេច​ដោយ Dzeko ១គ្រាប់, Nainggolan (២គ្រាប់) និង Milner ១គ្រាប់ (ទាត់ចូលទី​ខ្លួនឯង)។ ចំណែក​២គ្រាប់​របស់ Liverpool ស៊ុត​ដោយ Mané និង Wijnaldum។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែឧសភា នៅ​កីឡដ្ឋាន NSC Olimpiyskiy Stadium ក្នុង​ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន៕ (វីដេអូហាយឡាយ មាននៅ​ផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;