គ្រូ​ U21កម្ពុជា សង្ឃឹម​ជួយក្រុម​លើក​ពាន​រង្វាន់​អន្តរជាតិ​នៅក្រៅ​ប្រទេស​ជា​លើក​ដំបូង

  • 2018-05-04 07:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក U21កម្ពុជា បាន​ឱ្យដឹង​នៅថ្ងៃទី​៤ឧសភា​នេះ​​ថា លោក​ពិតជា​មាន​ក្តី​រំពឹង​ក្នុងការ​ជួយក្រុម ឲ្យ​ប្រកួត​ឈ្នះ​ទីម័រ​ខាងកើត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Hassanal Bolkiah Trophy 2018 នៅ​ព្រុយណេ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់​អន្តរជាតិ​ដែល​លេង​នៅ​ក្រៅ​ប្រទេស​ជាលើក​ដំបូង។

លោក ប្រាក់ សុវណ្ណារ៉ា ក្នុងអំឡុងពេលលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមហ្សកដានី ក្នុងវគ្គជម្រុះ AFC Asian Cup កាលពីពេលកន្លងមក
គួរ​បញ្ជាក់​ថា ក្រុម U21 កម្ពុជា នឹង​ប្រកួត​ជាមួយ​ក្រុម U21 ទីម័រ​ខាងកើត នៅក្នុង​វគ្គផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​នេះ នា​វេលា​ម៉ោង ៧:១៥នាទី​យប់ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០១៨។

ចំណុច​ដែល​ធ្វើ​ឲ្យ​លោក​មាន​ក្ដី​រំពឹង​គឺ​ ដោយ​សារ​​កម្លាំង​ចិត្ត​កីឡាករ​កម្ពុជា ​និង​សមត្ថភាព​កូន​ក្រុម​មាន​ភាព​ល្អ​ប្រសើរ​មិន​មាន​បញ្ហា​របួស។

​ជា​មួយ​គ្នា​នោះ​លោក​ក៏​មាន​ការ​សោក​ស្ដាយ ដែល​ ម៉ាត់ ណូរុន ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​មិន​បាន​ជួយ​ជម្រើស​ជាតិ​​នា​ជំនួប​ដ៏​សំខាន់​មួយ​នេះ ដោយ​សារ​តែ​​របួស​ចង្កា។

ក្រុម​ជម្រើស​ជាតិ​ U21 កម្ពុជា​ បាន​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ​សារ​ទម្លាក់​ក្រុម​បាល់ទាត់ U21 មីយ៉ាន់ម៉ា ២-១ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨៕

ក្រុម​បាល់ទាត់ U21 កម្ពុជា (រូប​ថត FFC)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;