Brighton អាច​បន្ត​លេង​នៅ EPL ១​រដូវ​កាល​ទៀត ​ក្រោយ​យក​ឈ្នះ Man Utd

  • 2018-05-05 03:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Brighton បាន​យក​ឈ្នះ​ក្រុម​បិសាច​ក្រហម Manchester United ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៦ ក្របខ័ណ្ឌ English Premier League នៅ​កីឡដ្ឋាន​របស់​ខ្លួន កាលពី​យប់មិញ។ ជ័យជម្នះ​នេះ មាន​ន័យ​ថា Brighton ដែល​បាន​ឡើង​មក​ក្របខ័ណ្ឌ EPL ក្នុង​រដូវ​កាល២០១៧-១៨​នេះ​ បាន​រក្សា​កៅអី​របស់​ខ្លួន​នៅ​លីគ​កំពូល​អង់គ្លេស ចំនួន ១​រដូវកាល​ទៀត​។

កីឡាករ Pascal Gross តែតបញ្ចូលទីខាង Man Utd បានសម្រេច ទោះបីជា Rojo ព្យាយាមទាត់បាល់ចេញពីក្នុងខ្សែបន្ទាត់ក៏ដោយ (រូបថត៖ Reuters)
Brighton យក​ឈ្នះ ដោយ​ការ​តែត​បញ្ចូល​ទី​ពី​កីឡាករ Pascal Gross នៅ​នាទី​៥៧។ គ្រាប់​បាល់​នេះ ត្រូវ​បាន​ខ្សែ​ការពារ Marco Rojo របស់ Man Utd ទាត់​ចេញ​ពី​ក្នុង​ខ្សែ​បន្ទាត់ ​ដូច្នេះ​អាជ្ញាកណ្ដាល​បាន​សម្រេច​ផ្ដល់​ឲ្យ​ម្ចាស់​ផ្ទះ Brighton ​។

ទោះ​ជា​យ៉ាង​នេះ Brighton នៅ​សល់​ការ​ប្រកួត ២​លើក​ចុងក្រោយ ដែល​សុទ្ធតែ​ជា​ការ​ប្រកួត​ដ៏​លំបាក ដោយ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង Manchester City និង Liverpool ក្នុង​សប្ដាហ៍​ទី៣៧ និង ​៣៨។ បច្ចុប្បន្ន​ Brighton មាន ៤០ពិន្ទុ ឈរ​នៅ​លេខរៀងទី​១១។​

ចំណែក Man Utd ទោះ​ទទួល​បរាជ័យ​ក្ដី ក៏​នៅ​តែ​បន្ត​ឈរ​លេខ​២ និង​បាន​កក់​កៅអី​សម្រាប់​លេង​នៅ​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​២០១៨-១៩ រួច​ជា​ស្រេច​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;