កម្ពុជា ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត​នៅ​ពាន HBT របស់​ព្រុយណេ កាលពី​ឆ្នាំ​ណា?

  • 2018-05-05 07:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់ Hassanal Bolkiah Trophy ត្រូវ​បាន​បង្កើត​ឡើង និង​ប្រកួត​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០២។​មុន​ឆ្នាំ​២០១៨​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​ព្រុយ​ណេ បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន​៥លើក​រួចមក​ហើយ ពោល​គឺ​ក្នុង​ឆ្នាំ២០០២, ២០០៥, ២០០៧, ២០១២ និង ឆ្នាំ​២០១៤។

កីឡាករ U21 កម្ពុជា កំពុងស្ដាប់ការណែនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ (រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ចំពោះ​ក្រុម​កម្ពុជា មិន​ធ្លាប់​ចូលរួម​តែ​១ម្ដង​គត់ គឺ​ក្នុង​ឆ្នាំ​២០០៥។ ចំណែក​ឆ្នាំ​ដែល​កម្ពុជា ធ្វើ​បាន​ល្អ​បំផុត គឺ​ឆ្នាំ២០០៧ ដោយ​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ តែ​ចាញ់​ថៃ ១០-១ ដោយ​ទទួល​បាន​លេខ​៣ ដូច​ក្រុម​ម៉ាឡេស៊ី​ដែរ​។

នៅ​យប់​ម៉ោង ៧:៣០ នាទី ថ្ងៃ​ទី​៥​ឧសភា​នេះ ក្រុម U21 កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម U21 ទីម័រខាងកើត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ប្រសិនបើ​កម្ពុជា យក​ឈ្នះ​ទីម័រ នោះ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ទី​៥ ដែល​ឈ្នះ​ពាន​រង្វាន់​ខាងលើ បន្ទាប់ពី​ប្រទេស​ថៃ (ឈ្នះ​២លើក), ឥណ្ឌូណេស៊ី (១​លើក), ព្រុយណេ (១លើក) និង មីយ៉ាន់ម៉ា (១​លើក)៕

គួរ​រំឭក​ថា មុន​ឈាន​ដល់​វគ្គ​នេះ កម្ពុជា ប្រកួត​ចាញ់​ឡាវ ១-០ និង​ឈ្នះ​សិង្ហបុរី ២-១ នៅ​វគ្គ​សន្សំ​ពិន្ទុ។ ហើយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ថ្មីៗ​នេះ កម្ពុជា​បាន​យក​ឈ្នះ មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-១​​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;