​គ្រូ​ជម្រើស​ជាតិ និយាយ​រឿង ឆេង ម៉េង ដែល​បាន​កាត​ក្រហម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ HBT2018

  • 2018-05-07 04:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុវណ្ណារ៉ា ដែល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ U21 កម្ពុជា នៅ​ពានរង្វាន់ Hassanal Bolkiah Trophy 2018 កាលពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា កីឡាករ​ ឆេង ម៉េង ​បាន​សន្យា​ថា ខ្លួន​នឹង​មិន​បង្កើត​ឲ្យ​មាន​កំហុស​ដដែល​ជា​លើក​ទី​២​ឡើយ។ ចំពោះ​កំហុស​ដែល​គេ​បាន​សាង​ឡើង​នោះ ​គឺ​គេ​ព្រម​ទទួល​យក​ការ​រិះគន់​គ្រប់​បែប​យ៉ាង​ពី​សំណាក់​អ្នក​គាំទ្រ។

លោក ប្រាក់ សុវណ្ណារ៉ា នៅពហុកីឡដ្ឋានជាតិ នាពេលកន្លងទៅ
ឆេង ម៉េង បាន​ទទួល​ក្រហម​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​​ដែល​កម្ពុជា ចាញ់ ទីម័រខាងកើត ដោយ​លទ្ធផល ០-១ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ កីឡាករ​ពាក់​លេខ​៣ រូប​នេះ បាន​ទាត់បាល់​ទៅ​បុក​កីឡាករ​របស់​ទីម័រ​ដែល​ដួល ហើយ​បាន​បញ្ចេញ​កាយវិការ​មិន​សមរម្យ នៅ​ពេល​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី​របស់​ទីម័រ​។
ឆេង ម៉េង ទាត់បាល់ទៅបុកកីឡាករទីម័រដែលកំពុងដួល

សូម​បញ្ជាក់​ថា ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២១ ឆ្នាំ​បាន​ត្រឡប់​មក​ដល់​​ទឹក​ដី​​កំណើត​វិញ​កាល​ពី​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ ​ក្រោយ​ទទួល​បាន​ជើង​ឯក​រង​ពាន​ស្ដេច​ប្រ៊ុយណេ​ខាងលើ​។

​ក្នុង​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​ប្រកួត​ចាញ់​ឡាវ​កាល​វគ្គ​សន្សំ​ពិន្ទុ ២-១ និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ការ​យក​ឈ្នះ​សិង្ហបុរី​ ១-០​។ ​ចំពោះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​វិញ​ U21 កម្ពុជា​បាន​យក​ឈ្នះ​មីយ៉ាន់ម៉ា ២-១​៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;