ពេលវេលា​នៃការ​បើក​ឱ្យ​ប្រើប្រាស់​ស្ពាន​ដែក​បាឡេ​ឆ្លងកាត់​ទន្លេសាប

  • 2018-05-07 14:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា ស្ពានដែក​បាឡេ​ឆ្លងកាត់​ទន្លេសាប​ពី​ខណ្ឌ​ឫស្សីកែវ ទៅ​ខណ្ឌ​ជ្រោយចង្វារ នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ នៅ​រសៀល​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

ស្ពានដែកបាឡេ នាពេលរាត្រី។ រូបថត៖ FB មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
សូម​បញ្ជាក់​ថា ស្ពាន​ដែក​បាឡេ​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០១៧ និង​បញ្ចប់​នៅថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយមាន​រយៈពេល​សាងសង់ ៦​ខែ ១១ថ្ងៃ។ ស្ពាន​នេះ មាន​ប្រវែង​សរុប ៦៥៥​ម៉ែត្រ ក្នុងនោះ​តួស្ពាន​ប្រវែង ៥០៥​ម៉ែត្រ គល់ស្ពាន​សងខាង​ប្រវែង ១៥០​ម៉ែត្រ និង​ទទឹង​ស្ពាន ១២​ម៉ែត្រ។

ស្ពាន​ដែក​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដើម្បីសម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​កាត់​តាម​ទន្លេសាប ពី​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ខណ្ឌ​ប្ញស្សី​កែវ និង​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​។ ជា​មួយ​គ្នា​នេះ​ ស្ពាន​នេះនឹង​ជួយ​បម្រើ​ការងារ ការ​ដ្ឋាន​សាងសង់​ស្ពានបេតុង​អា​មេ ​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ ដែល​កំពុង​ដំណើរ​ការ​ជួស​ជុល​ផងដែរ៕

អត្ថបទទាក់ទង៖ លម្អិត​អំពី​ស្ពាន​ដែក​បាឡេ​ឆ្លងកាត់​ទន្លេសាប

អត្ថបទ៖ សំភី

អត្ថបទថ្មី
;