ថៃ​ផលិត​ប៊ិច​ពិសេស​អាច​ដឹង​ច្បាស់​ពី​ភាព​ទុំ​នៃ​ទុរេន ១០០%

  • 2018-05-08 01:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួស​ឲ្យ​ការ​ក្រឡុក​ចុះ​ឡើង និង​ហិត​ក្លិន សិស្ស​ថៃ​ចំនួន​៣​នាក់ បាន​ផលិត​សម្រេច​នូវ​ប៊ិច​ពិសេស​ម្យ៉ាង​ដែល​អាច​ដឹង​ពី​ភាព​ទុំ ឬ​ខ្ចី​របស់​ផ្លែ​ទុរេន​បាន។ ការ​វាស់​ស្ទង់​ភាព​ទុំ​របស់​ស្ដេច​ផ្លែ​ឈើ​នេះ គឺ​មាន​ភាព​ច្បាស់​ការ​ដល់​ទៅ ១០០% ឯណោះ។

ផ្លែ​ទុរេន/ រូបភាព៖ Urbanlist
សិស្ស​ទាំង​៣​រូប ជា​និស្សិត​មក​ពី​សកល​វិទ្យាល័យ​អប់រំ​សហគមន៍ និង​ឧស្សាហកម្ម ស្ថិត​នៅ​ឃុំ Bang Saphan ខេត្ត Prachuap Khiri Khan។ ពួក​គេ​មាន​ឈ្មោះ Methee Khampuang, Pantiwa Khamkaew និង Somsong Chaeng-aksorn។ អ្នក​ទាំង​៣​បាន​ចំណាយ​ពេល​ត្រឹម​តែ ៣​ខែ​ប៉ុណ្ណោះ ក្នុង​ការ​ច្នៃ​បង្កើត​ប៊ិច​ទំនើប​នេះ​ឡើង ដែល​នាំ​ឲ្យ​ពួក​គេ​ឈ្នះ​បាន​ពាន​រង្វាន់​មួយ​នៅ​កម្មវិធី Junior Inventor VEC Thailand កាល​ពី​ខែ​មីនា​កន្លង​ទៅ។
ប៊ិច​អាច​វាស់​ពី​ភាព​ទុំ​នៃ​ទុរេន/ រូបភាព៖ Thai News Agency

របៀប​ប្រើប្រាស់​ប៊ិច​នេះ គឺ​ត្រូវ​យក​វា​ទៅ​ចាក់​ចូល​សម្បក​ទុរេន ដើម្បី​ស្ទង់​មើល​សាច់​ខាង​ក្នុង។ ប្រសិន​បើ​ទឹក​នៅ​ក្នុង​ប៊ិច​ឡើង​ពណ៌​បៃតង នោះ​បញ្ជាក់​បាន​ថា ទុរេន​គឺ​ទុំ។ ប៉ុន្តែ​បើ​វា​ចេញ​ពណ៌​លឿង បាន​ន័យ​ថា វា​ទុំ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ បើ​ទុរេន​នោះ​ខ្ចី​មិន​អាច​ញ៉ាំ​កើត វា​នឹង​លោត​ចេញ​ពណ៌​ក្រហម។

សកល​វិទ្យាល័យ​អប់រំ​សហគមន៍ និង​ឧស្សាហកម្ម​ថៃ នឹង​ជួយ​សិស្ស​ទាំង​៣​ក្នុង​ការ​ចុះ​ប៉ាតង់​សម្រាប់​ប៊ិច​ដែល​ពួក​គេ​បង្កើត​បាន មុន​នឹង​គម្រោង​លក់​ប៊ិច​នេះ​ក្នុង​តម្លៃ​ប្រមាណ​ជា ៣០​ដុល្លារ​ក្នុង​១​ដើម៕

និស្សិត​ទាំង​៣​នាក់​ដែល​បង្កើត​ប៊ិច​សម្រាប់​​វាស់​ភាព​ទុំ​នៃ​ទុរេន/ រូបភាព៖ Thai News Agency
ប៊ិច​អាច​វាស់​ពី​ភាព​ទុំ​នៃ​ទុរេន/ រូបភាព៖ Thai News Agency

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;