បារាំង​ គំរាម​វាយ​ប្រហារ​ស៊ីរី​ជាថ្មី បើ​សិន​រក​ឃើញ​ភស្តុតាង១នេះ

  • 2018-05-08 07:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​បារាំង អាច​នឹង​បើក​ការ​វាយ​ប្រហារ​លើ​ប្រទេស​ស៊ីរី​សាជាថ្មី បើ​សិន​ជា​មាន​របាយការណ៍​ណា​មួយ រក​ឃើញ​ថា របប​ដឹក​នាំ​របស់​លោក Bashar al-Assad បើក​ការ​វាយ​ប្រហារ​ថ្មី​ផ្សេង​ទៀត​ ដោយ​ប្រើ​ប្រាស់​អាវុធគីមី​ទៅ​លើ​ប្រជាជន​ខ្លួន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​ លោកស្រី Florence Parley នៅ​ថ្ងៃ​ទី ០៨ ឧសភា ឆ្នាំ​២០១៨​នេះ។

លោកស្រី Florence Parley ថ្លែង​នាពេល​កន្លង​មក
លោកស្រី Parley បាន​និយាយ​ទៅ​កាន់​វិទ្យុ​ក្នុង​ស្រុក​មួយ​ដូច្នេះថា៖ "គោល​បំណង​នៃ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រារាំង​មិន​ឲ្យ​របប​ដឹក​នាំ​របស់​លោក Bashar al-Assad ​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​ប្រាស់​អាវុធ​គីមី​ជាថ្មី​ម្ដង​ទៀត​ទៅ​លើ​ប្រជាជាតិ​ខ្លួន។ តែ​បើ​សិន​ជា​រឿង​នេះ កើត​ឡើង​មែន យើង​អាច​នឹង​ធ្វើ​ការ​ពិចារណា​ទៅ​លើ​ការ​វាយ​ប្រហារ​ដែន​អាកាស​ម្ដង​ទៀត​បាន។"

គួរ​រម្លឹក​ថា កាល​ពី​ព្រឹក​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ​២០១៨​ សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង បាន​បញ្ជូន​កម្លាំង​វាយ​ប្រហារ​​ដែន​អាកាស​លើ​ប្រទេស​ស៊ីរី។ ប្រតិបត្តិការ​រួម​គ្នា​នេះ ជា​ការ​ឆ្លើយ​តប​នឹង​ប្រទេស​ស៊ីរី​ចំពោះ​​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដាក់​ប្រជា​ជន​ខ្លួន​កាល​ពី​ថ្ងៃ ០៧ មេសាកន្លងទៅ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;