iPhone ថ្មី​នឹង​មាន​កាមេរ៉ា​ក្រោយ​៣​គ្រាប់​ដូច Huawei P20 Pro

  • 2018-05-08 08:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ស្រាវជ្រាវ​ថ្មី​របស់​សារព័ត៌មាន Taipei Times បាន​បង្ហាញ​ឲ្យ​ដឹង​ថា ជំនាន់​ថ្មី​នៃ iPhone នឹង​ដំឡើង​កាមេរ៉ា​១​គ្រាប់​ទៀត​នៅ​ផ្នែក​ខាង​ក្រោយ ពោល​គឺ​ឡើង​ដល់ ៣​គ្រាប់ ដូច P20 Pro របស់ Huawei អ៊ីចឹង​ដែរ។

យ៉ាង​ណា​មិញ ការ​សន្និដ្ឋាន​នេះ បាន​បញ្ជាក់​ថា Apple ទំនង​ជា​បញ្ចេញ​ស្មាតហ្វូន​កាមេរ៉ា​ក្រោយ​៣​គ្រាប់​នៅ​អំឡុង​ឆមាស​ទី​២ ឆ្នាំ​២០១៩​ខាង​មុខ​ឯណោះ។ ចំណែក​ iPhone ថ្មី​ដែល​គ្រោង​នឹង​ចេញ​នៅ​ឆ្នាំ​២០១៨​នេះ នឹង​រក្សា​កាមេរ៉ា​ចំនួន​២​គ្រាប់​ដដែល។ របាយការណ៍​នៅ​ក្នុង Taipei Times បាន​រៀបរាប់​អំពី Huawei P20 Pro ដែល​វិវឌ្ឍ​ខ្លួន​មុន​គេ​ក្លាយ​ជា​កំពូល​ស្មាតហ្វូន​មាន​កាមេរ៉ា​ក្រោយ​៣​គ្រាប់។ ផ្អែក​លើ​ហេតុផល​នេះ ក្រុមហ៊ុន​គូ​ប្រជែង​ដទៃ​នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​គន្លង​នេះ​ជាក់​ជា​មិន​ខាន។

ប្រភព​ដដែល បញ្ជាក់​បន្ថែម​ថា កាមេរ៉ា​ថ្មី​ទាំង​៣​របស់ iPhone នឹង​មាន​ទំហំ 12MP ហើយ​បំពាក់​មុខងារ OIS (Optical Image Stabilization) ដែល​អាច​ជួយ​ឲ្យ​ការ​ថត​រូបភាព​ដិត​ច្បាស់​ល្អ និង​ទប់​រំញ័រ​ពេល​ថត​វីដេអូ។ បន្ថែម​ពី​នេះ Taipei Times បាន​ឲ្យ​ដឹង​ទៀត​ថា Apple កំពុង​ពិភាក្សា​ចរចា​ជាមួយ​នឹង​ក្រុមហ៊ុន Largan ដែល​ជា​អ្នក​ជំនាញ​ដ៏​ល្បី​ផ្នែក​ផលិត lense កាមេរ៉ា​សម្រាប់​ស្មាតហ្វូន៕

ប្រភព៖ Dailymail | Pocket Lint ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;