សាលា​រាជធានី​ភ្នំពេញ ប្រាប់​ពី​មូលហេតុ​ដែល​ចំណត​រថយន្ត​ក្រុង​ខ្លះ​គ្មាន​ដំបូល

  • 2018-05-10 01:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉េត មាសភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​សាងសង់​ចំណត​សម្រាប់​ជិះ​រថយន្ត​ក្រុង​សាធារណៈ ​ធ្វើ​ឡើង​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ ដែល​មាន​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ច្រើន។ ទីតាំង​ខ្លះ​មាន​កន្លែង​សម្រាប់​អង្គុយ​ជ្រក ឯ​ខ្លះ​ទៀត​ពុំ​មាន​ដំបូល​ឡើយ ដោយសារ​តែ​វា​មាន​សភាព​តូច​ចង្អៀត​ពេក។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា មាន​ប្រទេស​ខ្លះ​ក៏​មាន​ចំណត​រថយន្ត​ក្រុង​ដែល​គ្មាន​ដំបូល​សម្រាប់​ជ្រក​រង់ចាំ ដូច​​ចំណត​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​មិញ លោក​បាន​អះអាង​ថា សាលា​រាជធានី​នឹង​នៅ​តែ​គិត​គូរ​ធ្វើ​ចំណត​រថយន្ត​ក្រុង ដែល​មាន​ដំបូល​ជ្រក​ជា​បន្ត​ទៀត ដើម្បី​សម្រួល​ដល់​ប្រជា​ពលរដ្ឋ។

សូម​ជម្រាប​ថា សេវា​រថយន្តក្រុង​សាធារណៈ​របស់​សាលា​​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​លើកដំបូង កាលពី​ឆ្នាំ​២០០១ តែ​​ទទួល​​បរាជ័យ​។ លុះ​ដល់​​ឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​ឱ្យ​ប្រើ​សេវា​រថយន្តក្រុង​សាធារណៈ​ម្ដង​ទៀត ទើប​ទទួល​បាន​ជោគជ័យ ហើយ​បន្ត​រហូតដល់​សព្វថ្ងៃ។ ការ​ដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នេះ គឺ​ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ៕​

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;