មិន​ចាញ់​តែ​២ប្រកួត​ទៀត Barcelona នឹង​បង្កើត​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​នៅ La Liga

  • 2018-05-10 02:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ស្ថិតនៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​កំណត់ត្រា​ថ្មី​មួយ​នៅ​លីគ​កំពូល​អេស្ប៉ាញ​សម័យ​ថ្មី ដែល​ជា​ក្រុម​មិន​ធ្លាប់​ចាញ់​សូម្បី​តែ​១ប្រកួត ក្នុង​មួយ​រដូវ​កាល​នៃ​ក្របខ័ណ្ឌ La Liga កំពូល​អេស្ប៉ាញ ដែល​មាន ៣៨​ប្រកួត។

Lionel Messi រកគ្រាប់ទី៣ ឲ្យ Barcelona ក្នុងតង់ទី១ ពីការលេង One-Two ជាមួយ Iniesta (រូបថត៖ Reuters)
កាលពី​យប់មិញ Barcelona បាន​បំបាក់​ក្រុមភ្ញៀវ Villarreal ដោយ​លទ្ធផល ៥-១ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ក្នុង​ការ​បង្កើត​កំណត់ត្រា​ខាងលើ។ ឆ្លង​កាត់ ៣៦​ប្រកួត​កន្លង​ទៅ Barcelona ឈ្នះ ២៧ ស្មើ ៩ និង​មិន​ធ្លាប់​ចាញ់​ឡើយ។ ២​ប្រកួត​ចុងក្រោយ ក្រុម​អ្នក​មាន​បុណ្យ​ត្រូវ​ប៉ះ Levante និង Real Sociedad ។

គួរ​បញ្ជាក់​ថា ក្រុម​ដែល​មិន​ធ្លាប់​ចាញ់​ពេញ​មួយ​រដូវ​កាល​នៅ​លីគ​កំពូល​អេស្ប៉ាញ គឺ​ក្លឹប​អធិរាជ​ស Real Madrid កាលពី​រដូវ​កាល ១៩៣១-៣២ ដែល​គ្រា​នោះ លីគ​កំពូល​អេស្ប៉ាញ​មាន​ត្រឹម​តែ ១៨​ប្រកួត​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវកាល​។

ទស្សនាវីដេអូ​ ការប្រកួតរវាង​ Barcelona និង Villarreal

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;