ឈុត Iron Man ដំបូង​គេ​បង្អស់​របស់ Robert Downey ត្រូវ​គេ​លួច​បាត់​ហើយ!

  • 2018-05-10 06:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​អាមេរិក កំពុង​បើក​ការ​ស៊ើប​អង្កេត​អំពី​ករណី​បាត់​ឈុត​សម្លៀក​បំពាក់ Iron Man ពី​កន្លែង​ផ្ទុក​សម្ភារៈ​ភាពយន្ត​នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California។ បើ​តាម​សេចក្ដី​រាយការណ៍​របស់​ប៉ូលិស ឈុត Iron Man នេះ​មាន​តម្លៃ​ដល់​ទៅ​ជាង ៣២​ម៉ឺន​ដុល្លារ​ឯណោះ។

ឈុត​មួយ​នៅ​ក្នុង​រឿង Iron Man
វា​ជា​ឈុត Iron Man ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ត្រូវ​បាន​ពាក់​ដោយ​តារា​សម្ដែង Robert Downey នៅ​ក្នុង​ភាពយន្ត​បែប​ប្រលោម​វិទ្យាសាស្ត្រ​នេះ។ ការ​បាត់​ទំនង​ជា​កើត​ឡើង​នៅ​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ចុង​​ខែ​មេសា​កន្លង​ទៅ តែ​ទើប​ត្រូវ​គេ​រាយការណ៍​ពី​ការ​បាត់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​នេះ។

សូម​បញ្ជាក់​ថា ភាពយន្ត Iron Man វគ្គ​ដំបូង​ដែល​សម្ដែង​ដោយ Robert Downey បាន​ចាក់​បញ្ចាំង​ដំបូង​កាល​ពី​ឆ្នាំ​២០០៨ ហើយ​រក​ចំណូល​បាន​ជាង ៥៨៥​លាន​ដុល្លារ៕

ឈុត​មួយ​នៅ​ក្នុង​រឿង Iron Man

ប្រភព៖ Hindustantimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;