អ៊ីស្រាអែល​បាញ់មីស៊ីល ៧០គ្រាប់​ ស្រោច​​លើ​ស៊ីរី កាលពិីយប់មិញ

  • 2018-05-10 09:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ ២៨ គ្រឿង​ បាន​បាញ់​មីស៊ីល​ប្រមាណ​ ៦០​ គ្រាប់​ទៅ​លើ​ប្រទេស​ស៊ីរី ត្រឹម​រយៈ​ពេល​១​យប់​ប៉ុណ្ណោះ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ RT នៅ​ថ្ងៃ​ទី​១០ ឧសភាឆ្នាំ​២០១៨​នេះ។

យ៉ាងណាក្តី កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ សារព័ត៌មាន​រដ្ឋ​ស៊ីរី​បាន​រាយការណ៍​ថា ការ​បាញ់​មីស៊ីល​របស់​អ៊ីស្រាអែល គឺ​សំដៅ​មក​លើ​ទីតាំង​ខែល​មីស៊ីល​របស់​ស៊ីរី ដែល​បាន​កម្ទេច​រ៉ាដា និង​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​ស៊ីរី​មួយ​ចំនួន។ តែ​ក្នុង​នោះ ខែល​មីស៊ីល​របស់​ស៊ីរី បាន​បាញ់​ទម្លាក់​មីស៊ីល​អ៊ីស្រាអែល​ជាង ១០​ គ្រាប់។

ត្រឡប់​មក​វិញ ខាង​កងទ័ព​អ៊ីស្រាអែល​វិញ​បាន​បញ្ជាក់​ថា កងទ័ព​អាកាស​របស់​ខ្លួន​បាន​បើក​ការ​វាយប្រហារ​ គឺ​សំដៅ​លើ​មូលដ្ឋាន​របស់​អ៊ីរ៉ង់ នៅ​ក្នុង​ប្រទេស​ស៊ីរី។ អ៊ីស្រាអែល​បញ្ជាក់​ទៀត​ថា ការ​វាយប្រហារ​នេះ ដោយសារ​​ទីតាំង​របស់​កងទ័ព​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ Golan Heights បាន​រង​ការ​វាយ​ប្រហារ​ពី​មីស៊ីល​ជាង ២០​គ្រាប់ ដែល​បាញ់​ដោយ​កងទ័ព​អ៊ីរ៉ង់។

សូម​បញ្ជាក់​ថា ប្រទេស​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា ប្រទេស​អ៊ីរ៉ង់​បាន​បង្កើត​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​ធ្វើការ​វាយ​ប្រហារ​មក​លើ​ប្រទេស​អ៊ីស្រាអែល៕

អត្ថបទទាក់ទង៖ ខែល​មីស៊ីល​ស៊ីរី ត្រូវ​អ៊ីស្រាអែល​ប្រើ​មីស៊ីល​ពី​អាកាស បាញ់​កម្ទេច​ចោល

ប្រភព៖ RT ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;