គួរ​ដឹង​ចំណុច​ទាំង​នេះ​សិន មុន​ទិញ​រថយន្ត​ប្រភេទ SUV

  • 2018-05-11 07:13:58
  • ចំនួនមតិ

ចន្លោះមិនឃើញ

Sport Utility Vehicle ហៅ​កាត់​ខ្លី​ថា SUV ជា​ប្រភេទ​រថយន្ត​ដែល​មាន​តួ​ធំ ងើប​ខ្ពស់​ផុត​ពី​ដី បើ​ប្រៀប​ទៅ​នឹង​រថយន្ត​តូច​ប្រភេទ Sedan ធម្មតា ដូច​ជា​រថយន្ត​ម៉ាក Range Rover និង​រថយន្ត Lexus ស៊េរី LX និង RX ជាដើម។

រថយន្ត Range Rover Velar 2018

SUV មាន​អានុភាព​ម៉ាស៊ីន​ដ៏​ខ្លាំងក្លា អម​ជាមួយ​ជម្រើស​ក្នុង​ការ​បើក​បរ​ដោយ​ប្រើ​កង់​ទាំង ៤​ទៀត​ធ្វើ​ឲ្យ​រថយន្ត​នេះ មាន​លទ្ធភាព​ក្នុង​ការ​បើកបរ​ក្នុង​ស្ថានភាព​លំបាក (Off-road) បាន​យ៉ាង​ងាយ។

ប៉ុន្តែក្រៅ​ពី​គុណ​សម្បត្តិ និង​ភាព​ងាយ​ស្រួល​ដែល​រថយន្ត SUV ផ្ដល់​ឲ្យ​អ្នក​បើកបរ វា​ក៏​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែរ ដែល​អ្នក​ប្រុង​នឹង​ទិញ​រថយន្ត​ប្រភេទ​នេះ​ទៅ​ប្រើប្រាស់​ គួរ​គិត​ពិចារណា​ឲ្យ​បាន​ល្អ​មុន​នឹង​សម្រេច​ចិត្ត​ទិញ។

Lexus LX 570 2018

ខាង​ក្រោម​នេះ​ជា​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​រថយន្ត​ប្រភេទ SUV៖

គុណ​សម្បត្តិ ៖

  • មាន​តួ​គ្រោង​ធំ​ និង​រឹងមាំ​ល្អ
  • មាន​ផ្ទៃ​ខាង​ក្នុង​ធំ​ទូលាយ សម្រាប់​អ្នក​បើក​បរ​ទាំង​កន្លែង​ដាក់​ជើង និង​ចន្លោះ​រវាង​ក្បាល​និង​ដំបូល
  • មាន​កន្លែង​ដាក់​សម្ភារៈ​ធំ​ទូលាយ
  • អាច​មាន​ជម្រើស​ជា​កៅអី ៣ ជួរ ៧​កៅអី
  • ម៉ាស៊ីន​មាន​កម្លាំង​សេះ​ខ្លាំង និង​ភាគ​ច្រើន​ប្រើ​ប៉ុង​ពីរ
  • ងាយ​ស្រួល​មើល​វត្ថុ​នានា នៅ​ជុំ​វិញ​រថយន្ត​ពេល​បើក​បរ
  • អាច​សណ្ដោង​វត្ថុ​នានា​បាន​ងាយ​ស្រួល
  • អាច​បើកបរ​បាន​សឹង​គ្រប់​ស្ថានភាព​ផ្លូវ
  • អាច​ស៊ូ​បើក​កាត់​ទឹក​មាន​ជម្រៅ​ជ្រៅ​ជាង បើ​ប្រៀប​ធៀប​នឹង​រថយន្ត​ទាប​ប្រភេទ Sedan
  • មាន​សុវត្ថិភាព​ជាង បើ​ប្រៀប​ធៀប​នឹង​រថយន្ត​ទាប​ប្រភេទ Sedan
  • អាច​បើក​បរ​បាន​ល្អ ក្នុង​អាកាសធាតុ​អាក្រក់​ដូច​ជា​ធ្លាក់​ភ្លៀង​ខ្លាំង​ជា​ដើម

គុណវិបត្តិ ៖

  • ស៊ី​សាំង​ច្រើន
  • ដោយ​សារ​តួ​គ្រោង​រាង​ធំ អាច​បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​ជែង ឬ​បត់
  • តួ​ឡាន​មាន​ទម្ងន់​ធ្ងន់ នាំ​ឲ្យ​ម៉ាស៊ីន​ត្រូវ​ដំណើរ​ការ​ខ្លាំង​ជាងធម្មតា
  • តួ​ឡាន​ធំ​ច្រងាង ធ្វើ​ឲ្យ​ការ​បើក​បរ​មិន​សូវ​ឈ្នះ​ខ្យល់
  • សម្បក​កង់​វា​ធំ ​នាំ​ឲ្យ​ការ​ផ្លាស់​ប្ដូរ​ម្ដង​ៗ​ត្រូវ​ចំណាយ​ច្រើន
  • ដោយសារ កាប៊ីន​ឡាន​មាន​ទំហំ​ធំ ដូច​នេះ​ម៉ាស៊ីន​ត្រជាក់​ក៏​មាន​ច្រើន​កន្លែង​ នាំ​ឲ្យ​ការ​ប្រើប្រាស់​សាំង​ចុះ​ខ្លាំង​
  • ការ​គ្រប់​គ្រង​លំនឹង មាន​កម្រិត​ទាប​ជាង​រថយន្ត​ប្រភេទ Sedan ជា​ពិសេស​ការ​បើកបរ​នៅ​ផ្លូវ​កោង​ក្នុង​ល្បឿន​លឿន
  • មាន​តម្លៃ​ថ្លៃ​ជាង​ច្រើន​ បើ​ប្រៀប​ទៅ​នឹង​រថយន្ត​ទាប​ប្រភេទ Sedan​៕

អត្ថបទ៖ ផាត សុវត្ថិ