កំណត់ត្រា​របស់ Barca ត្រូវ​បញ្ចប់​ដោយ​សារ ៥គ្រាប់​របស់ Levante

  • 2018-05-14 00:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្ដី​សុបិន​របស់ Barcelona ក្នុង​ការ​បង្កើត​កំណត់ត្រា "មិនចាញ់សោះ" ក្នុង​១រដូវកាល (៣៨ប្រកួត) នៅ​លីគ​កំពូល​អេស្ប៉ាញ La Liga ត្រូវ​បាន​បញ្ចប់​ក្នុង​សប្ដាហ៍​ទី ៣៧ កាលពី​យប់មិញនេះ ក្រោយ​ក្រុមនេះ បាន​ប្រកួត​ចាញ់ Levante ដោយ​លទ្ធផល ៥-៤។ (ទស្សនា​វីដេអូ​ហាយឡាយ នៅ​ផ្នែក​ខាង​ក្រោម នៃ​អត្ថបទ)

៥គ្រាប់​របស់ក្រុម​ម្ចាស់ផ្ទះ Levante រក​បាន​ដោយ Boateng ៣គ្រាប់ (នាទី៩, ៣០, ៤៩) និង Bardhi ២គ្រាប់ (នាទី ៤៦, ៥៦)។ ចំណែក ៤គ្រាប់​របស់​ Barca រក​បានដោយ Coutinho ៣គ្រាប់ (នាទី ៣៨, ៦៤, ៥៩) និង Suarez ១គ្រាប់ (បាល់​ពិន័យ​១១ម៉ែត្រ នាទី ៧១)។

សូម​បញ្ជាក់ថា មិន​ធ្លាប់​មានក្រុម​ណា​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​សោះ​ពេញ​មួយ​រដូវកាល​នោះទេ គិត​ចាប់​ពី​អំឡុង​ឆ្នាំ ១៩៣០ មក ដែល​ពេល​នោះ មួយ​រដូវកាល មានតែ ១៨ប្រកួត​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;