Man City បំបែក​កំណត់ត្រា​អ្វីខ្លះ ក្រោយបញ្ចប់​រដូវកាល Premier League យប់មិញ?

  • 2018-05-14 04:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City បាន​ឈ្នះ​ជើងឯក Premier League តាំងពី​នៅ​សល់ ៥ប្រកួតមុន​ចប់​រដូវកាល ប៉ុន្តែ​ក្រុម​នេះ មិន​បន្ធូរ​ដៃ​ក្នុង​ប្រកួត​ដែល​នៅសល់​នោះទេ ដើម្បី​ធ្វើ​យ៉ាង​ណា អាច​បំបែក​កំណត់ត្រា​ជាច្រើន​។ ជាក់ស្ដែង ក្នុង​ប្រកួត​បិទ​រដូវកាល​ ២០១៧-២០១៨ កាលពី​យប់មិញនេះ ក្រុម​របស់​លោក Pep Guardiola បាន​ប្រឹងប្រែង រហូត​យក​ឈ្នះ Southampton ១-០ នៅ​នាទី​ចុងក្រោយ ដើម្បី​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ​លីក​កំពូល​អង់គ្លេស ដែល​អាច​រក​បាន ១០០ពិន្ទុ ក្នុង​១រដូវកាល។

តើ​ Man City បាន​ក្ដោប​យកកំណត់ត្រា​សំខាន់ៗ អ្វីខ្លះ នៅ Premier League រដូវកាលនេះ?

Gabriel Jesus អបអរ​ក្រោយ​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ ក្នុងប្រកួតចុងក្រោយ​កាលពីយប់មិញ (រូបភាព Sky Sports)
- កំណត់ត្រា ឈ្នះ​ជាប់​គ្នា​ ច្រើន​ប្រកួត​បំផុត​៖ ១៨ប្រកួត (បំបែក​កំណត់ត្រាឈ្នះ ១៣ប្រកួត​ជាប់គ្នា របស់​ Chelsea កាលពី​រដូវកាល ២០១៦-២០១៧)
  • ស៊ុតបញ្ចូលទីច្រើនគ្រាប់​បំផុត៖ ១០៦គ្រាប់ (បបែកកំណត់ត្រា​ចាស់​របស់ Chelsea ដែល​ធ្លាប់​ធ្វើ​បាន ១០៣គ្រាប់ កាលពី​រដូវកាល ២០០៩-២០១០)

  • ឈ្នះច្រើនប្រកួតបំផុត៖ ឈ្នះ ៣២ប្រកួត ក្នុង​ ៣៨ប្រកួត​ (បំបែកកំណត់ត្រា​​ឈ្នះ ៣០ប្រកួត​របស់ Chelsea ដែល​ធ្វើ​បាន​កាលពី​រដូវកាល ២០១៦-២០១៧)

  • រកបានច្រើនពិន្ទុ​បំផុត​៖ ១០០ពិន្ទុ (បំបែកកំណត់ត្រាចាស់​របស់ Chelsea រដូវកាល ២០០៤-២០០៥៖ ៩៥ពិន្ទុ)

  • ឈ្នះការប្រកួតក្រៅដី ច្រើនជាងគេ៖ ១៦ប្រកួត ក្នុងការប្រកួតក្រៅដី ១៩ប្រកួត (បំបែកកំណត់ត្រាចាស់របស់ Chelsea រដូវកាល ២០០៤-២០០៥៖ ឈ្នះ​ក្រៅដី ១៥ប្រកួត)

  • រកបានពិន្ទុ​ក្នុងការប្រកួតក្រៅដី បានច្រើនបំផុត​៖ ៥០ពិន្ទុ (បំបែកកំណត់ត្រាចាស់របស់ Chelsea ដែលធ្លាប់រកបាន ៤៨ពិន្ទុ​ក្រៅដី រដូវកាល ២០០៤-២០០៥)

  • មានគ្រាប់បាល់ចំណេញ (goal difference) ច្រើនបំផុត៖ +៧៩ (បំបែកកំណត់ត្រាចាស់របស់ Chelsea ដែល​ធ្លាប់​មាន​គ្រាប់​បាល់​ចំណេញ +៧១ កាលពី​រដូវកាល ២០០៩-២០១០)

  • មាន​គម្លាតពិន្ទុ​ច្រើនបំផុត​ពី​ក្រុម​លេខ២៖ លើស​ក្រុម​លេខ ២ ចំនួន ១៩ពិន្ទុ (បំបែកកំណត់ត្រាចាស់​របស់ Manchester United រដូវកាល ១៩៩៩-២០០០៖ លើស​ក្រុម​លេខ២ ចំនួន ១៨ពិន្ទុ)៕

Pep Guardiola អ្នកចាត់ការក្រុម Manchester City
កីឡាករក្រុម Man City អបអរក្រោយ​ឈ្នះ Southampton កាលពីយប់មិញ

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;