PSG តែងតាំង​គ្រូ​បង្វឹក​ថ្មី ទោះគ្រូ​ចាស់​ដឹកនាំ​ឲ្យ​ឈ្នះ​ពាន៣ ក្នុង​១រដូវកាល​ក៏ដោយ

  • 2018-05-15 00:48:43
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់បារាំង Paris Saint Germain បាន​ប្រកាស​តែងតាំង​លោក Thomas Tuchel ជា​គ្រូបង្វឹកថ្មី ជំនួស​លោក Unai Emery ដែល​ចប់​កុងត្រា។

លោក Tuchel ជាគ្រូបង្វឹក​ដែល​នៅ​ទំនេរ​ពីការងារ​ តាំង​ពីពេល​លោក​ចាកចេញពី​ក្លឹប Borussia Dortmund កាលពី​ខែឧសភា ឆ្នាំ២០១៧។ បុរស​វ័យ ៤៤ឆ្នាំនេះ ធ្លាប់​ដឹកនាំ Dortmund បាន២ឆ្នាំ ពោល​គឺ​ចាប់​ពី​ពេល​លោក​ចូលជំនួស​ Jurgen Klopp ក្នុងឆ្នាំ២០១៥។

លោក Tuchel ពេល​នៅ​ដឹកនាំ Dortmund (រូបភាព៖ Reuters)

ក្រោយ​ទទួល​បាន​កុងត្រា​២ឆ្នាំ​នៅ PSG លោក Tuchel បាន​និយាយថា​លោក​ពិត​ជា​សប្បាយរីករាយ និង​មាន​មោទនភាព ដែល​បាន​ចូលរួមជាមួយ​ក្លឹប​បាល់ទាត់​ដ៏​អស្ចារ្យ​ក្នុង​លោក និង​បាន​បង្វឹក​កីឡាករ​កំពូលៗ​ល្បីៗ លំដាប់​ពិភពលោក។

សូមបញ្ជាក់ថា ក្រៅ​ពីធ្លាប់​មាន​បទពិសោធន៍ដឹកនាំ Dortmund ២ឆ្នាំ បុរស​សញ្ជាតិ​អាល្លឺម៉ង់រូបនេះ ក៏ធ្លាប់ដឹកនាំ​ក្លឹបអាល្លឺំម៉ង់​២ទៀតដែរ គឺ Augsburg II និង Mainz 05 ចន្លោះ​ពីឆ្នាំ ២០០៧ ដល់ ២០១៤៕


ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ សុវត្ថិ