Guardiola កា្លយ​ជា​អ្នក​ចាត់ការ​ទូទៅ​ល្អ​ប្រចាំ​ឆ្នាំ

  • 2018-05-15 23:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Pep Guardiola អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប Manchester City បាន​ឈ្នះ​ពាន​អ្នក​ចាត់ការ​ទូទៅ​ល្អ​ប្រចាំ​ឆ្នាំ កាលពី​ថ្ងៃទី១៥ ខែឧសភា ២០១៨ ម្សិលមិញ ។ ការ​ឈ្នះ​ពាន​នេះ គឺ​ក្រោយ​ក្រុម​របស់​លោក បាន​ក្លាយ​ជា​ជើង​ឯក Premier League ដោយ​នាំ​មុខ​ក្រុម​លេខ​២ ចំនួន ១៩​ពិន្ទុ និង​ឈ្នះ​ពាន League Cup កាលពី​ខែ​កុម្ភៈ កន្លង​ទៅ ដោយ​បំបាក់ Arsenal ៣-០។

ជាមួយ​គ្នា​នេះ Guardiola បាន​ធ្វើ​ឲ្យ Manchester City ក្លាយ​ជា​ក្លឹប​ដំបូង​គេ ដែល​មាន​ពិន្ទុ​រហូត​ដល់ ១០០​ពិន្ទុ និង​បំបែក​កំណត់​ត្រា​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​មួយ​រដូវកាល ដែល​ស៊ុត​បាន ១០៦​គ្រាប់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;