ប.ស.ស បង្ហាញ​ពី​ចំនួន​ទឹក​ប្រាក់​សរុប ដែល​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិក​ស្ត្រី​សម្រាល​កូន

  • 2018-05-16 01:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៨ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​បើក​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ដល់​កម្មករ​និយោជិក​ជា​ស្ត្រី​សម្រាល​កូន បាន​ចំនួន ២០ ៣៣៩​នាក់ ដែល​មាន​កូន​សរុប ចំនួន ២០ ៤៧០​នាក់ សរុប​ជា​ទឹក​ប្រាក់ ចំនួន ៨១៨៨​​លាន​រៀល។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក ជាវ បុនរិទ្ធ អ្នក​នាំ​ពាក្យ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

សកម្មភាព​កម្មករ​​ចេញ​ពី​ម៉ោង​ធ្វើការ
លោក ជាវ បុនរិទ្ធ បាន​បញ្ជាក់​ថា កម្មការិនី​ដែល​សម្រាល​កូន​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទាំង​អស់ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ដូចជា៖
  • សម្រាល​បាន​កូន​១ គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០​ម៉ឺន​រៀល​
  • សម្រាល​បាន​កូន​ភ្លោះ គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៨០​ម៉ឺន​រៀល​
  • សម្រាល​បាន​កូន​ភ្លោះ៣ គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១២០​ម៉ឺន​រៀល និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត​ពី​សម្តេច ហ៊ុន សែន ចំនួន​៥​លាន​រៀល៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;