កូរ៉េខាងជើង​​ប្រកាស​ថា មិន​ចាប់​អារម្មណ៍​ជំនួប​កំពូល​ជាមួយ​អាមេរិក​ទេ ប្រសិន​បើ...

  • 2018-05-16 02:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Kim Kye-gwan អនុ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ចាប់​អារម្មណ៍​ជំនួប​កំពូល​ជាមួយ​អាមេរិក​ទេ ប្រសិន​បើ​វា​ទាមទារ​ឲ្យ​ភាគី​តែ​ម្ខាង​បោះបង់​អាវុធ​នុយក្លេអ៊ែរ ហើយ​ការ​ដាក់​សម្ពាធ​នៅ​តែ​បន្ដ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង ចេញ​ផ្សាយ​នៅ​មុន​នេះ​បន្ដិច។

ការ​បញ្ជាក់​របស់​មន្រ្តី​ការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង គឺ​ក្រោយ​ក្រុង​ព្យុងយ៉ាង​សម្រេច​លុប​ចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​មួយ​ជាមួយ​កូរ៉េខាងត្បូង និង​គំរាម​លុប​ចោល​គម្រោង​ចរចា​រវាង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ។ ការ​លុបចោល​នេះ គឺ​ក្រោម​មូលហេតុ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​រួម​គ្នា​រវាង​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង ដែល​កំពុង​បន្ដ​ធ្វើ​ឡើង​នៅ​ឧបទ្វីបកូរ៉េ។

សូម​បញ្ជាក់​ថា តាម​គម្រោង​ជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក គីម ជុងអ៊ុន នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨ ខាង​មុខ​នេះ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;