កីឡា​សម្រាប់​សិស្ស​មធ្យមសិក្សា កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ចំនួន​៥

  • 2018-05-16 02:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហើប​ប្រាប់​ពី​បញ្ហា​ខ្វះខាត និង​កត្តា​ប្រឈម​ចំនួន ៥ ចំពោះ​កីឡា​សម្រាប់​សិស្ស​មធ្យមសិក្សា​នា​ពេល​បច្ចុប្បន្ន ដែល​មាន​ដូចជា៖

១. ការ​អនុវត្ត​សកម្មភាព និង​ការ​ប្រើប្រាស់​ម៉ោង​អប់រំ​កាយ និង​កីឡា នៅ​តាម​សាលា​រៀន​មិន​ទាន់​បាន​ពេញ​លេញ​នៅ​ឡើយ

២. គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​មិន​ទាន់​មាន​ទីលាន​សម្រាប់​ការ​អនុវត្ត សកម្មភាព​អប់រំ​កាយ និង​កីឡា

៣. ការ​ផ្គត់ផ្គង់​សម្ភារៈ​ហ្វឹកហាត់​មាន​ភាព​យឺតយ៉ាវ និង​មិន​ទាន់​ស្រប​តាម​បច្ចេកទេស

៤. ទីលាន​កីឡា​មិន​ទាន់​គ្រប់គ្រាន់​តាម​តម្រូវ​ការ​សម្រាប់​ការ​ហ្វឹកហាត់ និង​ដំណើរការ​ប្រកួត

៥. កង្វះ​ដៃគូ​អភិវឌ្ឍ​សម្រាប់​គាំទ្រ​វិស័យ​កីឡា។

សូម​បញ្ជាក់​ថា ការ​ថ្លែង​ដូច្នេះ​របស់​លោក​រដ្ឋលេខាធិការ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;