នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​ នឹង​មិន​កាន់​តំណែង​ពេញ​មួយ​អាណត្តិ​នោះ​ទេ

  • 2018-05-16 04:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mahathir Mohamad នាយករដ្ឋមន្ត្រី​ដែល​ទើប​ឈ្នះ​ការ​បោះឆ្នោត​កាលពី​សប្ដាហ៍​មុន បាន​ប្រកាស​ថា លោក​នឹង​តំណែង​នាយករដ្ឋមន្ត្រី ក្នុង​រយៈពេល ១ ឬ ២​ឆ្នាំ​ប៉ុណ្ណោះ។ លោក​បាន​បញ្ជាក់​ថា លោក Anwar Ibrahim អ្នក​នយោបាយ​ដែល​ទើប​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​នេះ នឹង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជំនួប​រូប​លោក។

លោក Mahathir Mohamad នាយករដ្ឋមន្ត្រី​ដែល​ទើប​ឈ្នះ​ការ​បោះឆ្នោត​

លោក Mahathir វ័យ ៩២​ឆ្នាំ បាន​បញ្ជាក់​ទៀត​ថា ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ រដ្ឋាភិបាល​ថ្មី​កំពុង​មាន​ករណី​មួយ​ប្រឈម​គ្នា​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ដែល​កំពុង​ត្រូវ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

សូម​បញ្ជាក់​ថា លោក Anwar Ibrahim អ្នក​នយោបាយ​ដែល​បាន​ជាប់​ឃុំ​តាំង​ពី​ឆ្នាំ​២០១៥ ត្រូវ​បាន​ដោះលែង​ហើយ​នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ ក្រោម​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​របស់​ម៉ាឡេស៊ី។ អ្នក​នយោបាយ​វ័យ ៧០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ លើ​ករណី​ប្រព្រឹត្ត​សកម្មភាព​ផ្លូវ​ភេទ​ជាមួយ​ជំនួយការ​របស់​លោក៕

លោក Anwar Ibrahim អ្នក​នយោបាយ​ដែល​ទើបដោះលែង​ពី​ពន្ធនាគារ នៅ​ថ្ងៃ​នេះ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា