YouTube កំពុង​តេស្ដ​មុខងារ​ថ្មី ងាយស្រួល​សម្រាប់​អ្នក​ដែល​មិន​ចង់​បង្ហាញ​អត្តសញ្ញាណ

  • 2018-05-16 04:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Incognito Mode” គឺ​ជា​មុខងារ​ថ្មី​មួយ​ទៀត​ដែល Google កំពុង​ត្រៀម​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី YouTube សម្រាប់​ប្រើ​នៅ​លើ​ស្មាតហ្វូន។ មុខងារ​នេះ នឹង​អាច​លាក់​បាំង​អត្តសញ្ញាណ​អ្នក​ប្រើប្រាស់ ហើយ​នឹង​មិន​កត់ត្រា​ទុក​នូវ​រយៈពេល និង​កំណត់ហេតុ​ស្វែង​រក​វីដេអូ (Search History) ​នោះ​ឡើយ។

ដោយសារ​វា​ជា​មុខងារ​សាកល្បង ដូច្នេះ​ហើយ​មាន​តែ​ស្មាតហ្វូន​មួយ​ចំនួន​ទេ​ដែល​អាច​ប្រើប្រាស់​​វា​បាន។ ដើម្បី​រក​មើល​ថា​កម្មវិធី YouTube របស់​អ្នក​មាន​មុខងារ​ថ្មី​នេះ​ឬ​អត់ អ្នក​អាច​ចុច​នៅ​លើ​រូប​គណនី​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​លើ​បង្អស់ រួច​ស្វែង​រក​ពាក្យ​ថា "Turn on Incognito"៕


ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.