vivo ចេញ​ស្មាតហ្វូន​ថ្មី មាន​កាមេរ៉ា​មុខ 24MP តម្លៃ​តែ​ជាង ៤០០​ដុល្លារ

  • 2018-05-16 06:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


X21i ជា​ស្មាតហ្វូន​ដែល vivo ទើប​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន។ វា​ជា​ការ​អាប់ដេត​ថ្មី​បន្ទាប់​ពី vivo X21 ដែល​ចេញ​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

លក្ខណៈ​សម្បត្តិ ព្រម​ទាំង​រូបរាង X21i ពុំ​សូវ​ជា​ខុស​​គ្នា​ទៅ​នឹង X21 ប៉ុន្មាន​ទេ។ ចំណុច​កែ​ប្រែ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​របស់​ស្មាតហ្វូន​​ថ្មី​នេះ​​គឺ​បន្ទះ​ឈីប និង​កាមេរ៉ា​មុខ។ ឈីប X21i ប្រើ Helio P60 របស់ MediaTek ខុស​ពី​ឈីប Snapdragon 660 នៅ​លើ X21។ ឯ​កាមេរ៉ា​មុខ X21i វិញ​បាន​ដំឡើង​ពី 12MP ទៅ​ដល់ 24MP ឯណោះ។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ X21i មាន​ដូចជា អេក្រង់ ៦,២៨​អ៊ីញ ប្រភេទ Super AMOLED, កាមេរ៉ា​២​គ្រាប់​នៅ​ខាង​ក្រោយ​ទំហំ 12MP, RAM ទំហំ 4GB/128GB និង 6GB/64GB, ថាមពល​ថ្ម 3425mAh និង​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1។ តម្លៃ​លក់ X21i គឺ ៤២៥​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;